Home ព័ត៌មានអន្តរជាតិ បាតុករ​ប្រឆាំ...

បាតុករ​ប្រឆាំង​និង​គាំទ្រ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ប៉ះទង្គិច​គ្នា នៅពេល​ការប្រឆាំង​តវ៉ា​ច្រើន​ទៀត​គ្រោង​នឹង​ផ្ទុះ​ឡើង​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ខ្លះ​ប្រដាប់​ដោយ​កាំបិត​និង​ដំបង និង​ខ្លះ​មាន​ចំ​ពាម​កៅស៊ូ​និង​ដុំថ្ម ពួក​អ្នកគាំទ្រ​របប​យោធា​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កុម្ភៈ​នេះ​បាន​វាយប្រហារ​លើ​អ្នកប្រឆាំង​រដ្ឋ​​ប្រហារ​នៅ​កណ្តាល​ទីក្រុង​យ៉ាងហ្គោន នៅពេល​បណ្តា​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ខិតខំ​ស្វែងរក​វិធី​បញ្ចប់​វិបត្តិ​។​

​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ចលាចល​ចាប់តាំងពី​យោធា​ដណ្តើម​អំណាច​កាលពី​ថ្ងៃ​០១​កុម្ភៈ និង​ចាប់ឃុំខ្លួន​មេដឹកនាំ​ស៊ីវិល អ៊ុង​សាន ស៊ូ ជី និង​មនុស្ស​ជាង​៦០០​នាក់​ទៀត ចំពោះ​អ្វី​ដែល​ក្រុម​មេដឹកនាំ​​យោធា​អះអាងថា​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ដែល​នាំ​អោយ​គណបក្ស​ដែល​គាំទ្រ​យោធា​ចាញ់​ងើបមុខ​លែងរួច​។​

​បាតុកម្ម​និង​កូដកម្ម​កើតមាន​ស្ទើរ​រាល់ថ្ងៃ​អស់​ពេល​ប្រមាណ​៣​សប្តាហ៍​មក​ហើយ​ហើយ​ឥឡូវ​ពួក​និស្សិត​មាន​ផែនការ​ចេញ​មក​តវ៉ា​នៅ​ក្រុង​យ៉ាងហ្គោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​តែ​មុន​ពួក​ប្រឆាំង​រដ្ឋប្រហារ​​ចេញ​មក​បង្ហាញ​កម្លាំង អ្នកគាំទ្រ​រដ្ឋប្រហារ​ប្រមាណ​១.០០០​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​កណ្តាល​ក្រុង​យ៉ាងហ្គោន​។​ពួកគេ​ខ្លះ​គំរាម​អ្នក​ថតរូប បុគ្គលិក​សារព័ត៌មាន ហើយ​មាន​សេចក្តីរាយការណ៍​អំពី​ការ​​ប្រវាយប្រតប់​គ្នា​នៅ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​។​

​អ្នកគាំទ្រ​យោធា​ខ្លះ​ត្រូវ​ថត​បាន​ជាមួយនឹង​ដំបង​និង​កាំបិត និង​ខ្លះទៀត​បាន​ចោល​ដុំថ្ម​និង​បាញ់​ចំ​ពាម​កៅស៊ូ ។​មនុស្ស​ជាច្រើន​ត្រូវ​មនុស្ស​ប្រុស​មួយក្រុម​វាយ​។​

​អំពើហិង្សា​នេះ​រឹតតែ​បង្កើន​ការព្រួយបារម្ភ​អំពី​ប្រទេស​មួយ​ដែល​ត្រូវ​ធ្វើ​អោយ​ជាប់​គាំង​ភាគច្រើន​ដោយសារ​បាតុកម្ម​និង​កូដកម្ម​ប្រឆាំង​យោធា​៕

​ក្រុមគ្រូពេទ្យ ធ្វើការ​ប្រឆាំង​តវ៉ា​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ជា​ផ្នែក​នៃ​អ្វីដែល​ពួក​គេ​ហៅថា បដិវត្តន៍​របស់​បុគ្គលិករដ្ឋការ​ស៊ីវិ​ល​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular