Home ព័ត៌មានសំខាន់ៗ គ​.​ជ​.​ប ស្វ...

គ​.​ជ​.​ប ស្វាគមន៍​របាយការណ៍​ស្តីពី “​សវនកម្ម​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២០” របស់​អង្គការ​ខុមហ្វ្រែល

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ដែល​បានចេញ​នូវ​របាយការណ៍​ស្តីពី “​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០” ហើយ​បាន​រកឃើញថា “​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មានគុណ​ភាព​អាច​ទទួលយកបាន​”​។ លើសពីនេះ COMFREL បាន​រកឃើញថា ៩៨.៤៥% នៃ​អ្នកបោះឆ្នោត​ពិតជា​មា​នវ​ត្ត​មាននៅ​ទីតាំង​ដូចគ្នា​នឹង​ទីតាំង​ក្នុង​បញ្ជី​បោះឆ្នោត គឺជា​សូចនាករ​ដែល​វាស់​ឱ្យឃើញ​អំពី​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​គ​.​ជ​.​ប ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ COMFREL និង​ចាត់ទុក​លទ្ធផល​នេះ គឺជា​ធាតុ​ចូល​សំខាន់​មួយ​រួមចំណែក​ក្នុងការ​កែលម្អ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប ។

​គ​.​ជ​.​ប បាន​បន្តថា ចំពោះ​ករណី​ដែល COMFREL ស្នើសុំ គ​.​ជ​.​ប ឱ្យ​ជជែក​ជាមួយ​ស្ថាប័ន​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត គ​.​ជ​.​ប ក៏​ធ្លាប់បាន​បំភ្លឺ​រួចមកហើយ​ដែរ​ថា កិច្ចការ​ទាំងនេះ​ពុំមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ទេ ព្រោះ គ​.​ជ​.​ប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​សុទ្ធសាធ ។ យ៉ាងណាក៏ដោយ រាល់​សំណើ សំណូមពរ ក្នុងនោះ​ក៏មាន​សំណើ​នេះដែរ ដែល​បានលើកឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត គ​.​ជ​.​ប តែងតែ​កត់ត្រា​ក្នុង​របាយការណ៍ និង​ផ្ញើជូន​គ្រប់ភាគី​ពាក់ព័ន្ធ​មាន រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ជាដើម​… ។​ល​។

​ជាមួយគ្នានេះ គ​.​ជ​.​ប ក៏បាន​សង្កេតឃើញថា ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មួយចំនួន នៅតែ​មិនទាន់​ជ្រាប​ច្បាស់​អំពី​គោលបំណង​នៃ​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ឆ្នាំ​២០២១​។ ចំណុច​នេះ គ​.​ជ​.​ប។


​សូមបញ្ជាក់​ជាថ្មី​ថា ការបោះឆ្នោត​សាកល្បង​នឹង​សាកល្បង​អនុវត្ត​កិច្ចការ ដូចខាងក្រោម ៖
​ប្រើប្រាស់​កម្មវិធី​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online)​។ ប្រើប្រាស់​ប៊ិក​គំនូស​គាំទ្រ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​។ ប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដែល​គ្របដណ្ដប់​លើ​ដំណើរ​ការសំខាន់ៗ​នៅក្នុង​ថ្ងៃ​បោះឆ្នោត តាម​កម្មវិធី​ជា​ប្រព័ន្ធ​ដូចខាងក្រោម​៖
​កម្មវិធី​ទទួល បញ្ចូល បូកសរុប បញ្ជូន និង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​។ កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត កម្មវិធី​បែងចែក​អាសនៈ និង​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ចំពោះ​អ្នកបោះឆ្នោត គឺ​នៅតែ​ធ្វើការ​បោះឆ្នោត​ដោយ​ដៃ ដូច​ការបោះឆ្នោត​អាណត្តិ​មុនៗ​ដដែល មិនមែន​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online) នោះទេ​។ ម្យ៉ាងវិញទៀត ការបោះឆ្នោត​សាកល្បង​នេះ មិនត្រូវ​បានរៀបចំ​នៅ​ទូទាំងប្រទេស​ទេ ដោយ​ត្រូវធ្វើ​នៅតាម​ឃុំ សង្កាត់​គោលដៅ​មួយចំនួន​តាម​ការកំណត់​របស់ គ​.​ជ​.​ប តែប៉ុណ្ណោះ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous article​ខ្លះ​ប្រដាប់​ដោយ​កាំបិត​និង​ដំបង និង​ខ្លះ​មាន​ចំ​ពាម​កៅស៊ូ​និង​ដុំថ្ម ពួក​អ្នកគាំទ្រ​របប​យោធា​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កុម្ភៈ​នេះ​បាន​វាយប្រហារ​លើ​អ្នកប្រឆាំង​រដ្ឋ​​ប្រហារ​នៅ​កណ្តាល​ទីក្រុង​យ៉ាងហ្គោន នៅពេល​បណ្តា​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ខិតខំ​ស្វែងរក​វិធី​បញ្ចប់​វិបត្តិ​។​
Next articleគ​.​ជ​.​ប​ បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ដែល​បានចេញ​នូវ​របាយការណ៍​ស្តីពី “​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០” ហើយ​បាន​រកឃើញថា “​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មានគុណ​ភាព​អាច​ទទួលយកបាន​”​។ លើសពីនេះ COMFREL បាន​រកឃើញថា ៩៨.៤៥% នៃ​អ្នកបោះឆ្នោត​ពិតជា​មា​នវ​ត្ត​មាននៅ​ទីតាំង​ដូចគ្នា​នឹង​ទីតាំង​ក្នុង​បញ្ជី​បោះឆ្នោត គឺជា​សូចនាករ​ដែល​វាស់​ឱ្យឃើញ​អំពី​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប ។
- Advertisment -

Most Popular