ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី សាងសង់​អគារ​ប៉ុស្ដិ៍​រដ្ឋបាល​ថ្មី នៅក្នុង​ស្រុក​ទឹកផុស​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ចំនួន​ពីរ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមាន​ឃុំ​ក្បាលទឹក និង​ឃុំ​ទួល​ខ្ពស់ ត្រូវបាន​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម ពី​សំណាក់​លោក​អភិបាលស្រុក​ទឹកផុស លោក លោកស្រី មេឃុំ និង​លោក​មេ​ប៉ុស្តិ៍​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី បាន​មានប្រសាសន៍ថាៈ ការគិតគូរ​ពី​សុខទុក្ខ និង​កន្លែងធ្វើការ ឲ្យ​បាន​សមរម្យ របស់​កងកម្លាំង គឺ​បានផ្តល់​កម្លាំងចិត្ត ក្នុងការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ កាន់​តែមាន​ប្រសិទ្ធភាព ជូន​ពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​លោកស្នងការ ខេត្តកំពង់ឆ្នាំង បាន​រំលឹក និង​ណែនាំ​បន្ថែម ដល់​កងកម្លាំង​ថ្នាក់មូលដ្ឋាន ឲ្យ​ខិតខំ​យកចិត្តទុកដាក់ លើ​ការ​បម្រើសេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​បានល្អ​ប្រសើរ ត្រូវ​បំរើ​ប្រជាពលរដ្ឋ អោយ​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត ត្រូវ​បង្ក្រាប​គ្រប់​ល្បែងស៊ីសង គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន ជាពិសេស​បញ្ហា​គ្រឿងញៀន និង​ចោរកម្ម ជាដើម​។​

​ជា​ចុងក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ក៏​សូម​ផ្ដាំផ្ញើ​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់ នៅតាម​បណ្ដា​ប៉ុស្តិ៍​ស្រុក សូម​ចូលរួម​អនុវត្ត ចុះ​ផ្សព្វផ្សាយ និង​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​វិធានការ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​លាងដៃ​សាប៊ូ ឬ អាកុល ជែ​ល ឱ្យបាន​ញឹកញាប់ ជាប្រចាំ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular