Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឯកសារ​ប្រកួតប...

ឯកសារ​ប្រកួតប្រជែង​ជ្រើសរើស​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដីល្បាយខ្សាច់ នៅ​ទីតាំង​ចំនួន​៧ នៅ​កោះកុង និង​ព្រះសីហនុ ត្រូវបាន​ប្រកាស​

ដោយ​: ជា​សីហៈ / ភ្នំពេញ​: លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​គណៈកម្មការ​កំណត់​បុ​រេ​លក្ខណសម្បត្តិ វាយតម្លៃ និង​ប្រគល់​កិច្ចសន្យា បាន​អញ្ជើញ​ជា​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​បើក​ឯកសារ​ប្រកួតប្រជែង​ជ្រើសរើស​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដីល្បាយខ្សាច់ នៅ​ទីតាំង​ចំនួន​៧ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។

​សូម​ជម្រាបជូន​ថា​កន្លងមក នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ក្រសួង​រ៉ែ​និង​ថាមពល បានចេញ សេចក្តីជូនដំណឹង​ជា​សាធារណៈ ដល់​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការដាក់ឱ្យ​មានការ​ប្រកួត​ប្រជែង​ជា​សាធារណៈ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដីល្បាយខ្សាច់​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​។ បន្ទាប់មក នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រសួង​រ៉ែ​និង​ថាមពល បាន​អញ្ជើញ​ក្រុមហ៊ុន​ចំនួន​១២​ក្រុមហ៊ុន ដែល​បានដាក់​ពាក្យស្នើសុំ​ចូលរួម​ប្រកួតប្រជែង មក​ចូលរួម​ប្រជុំ​ស្តាប់​ការណែនាំ​អំពី​នីតិវិធី​ប្រកួតប្រជែង និង​ផ្តល់​លិខិតអនុញ្ញាត​ជូន​ក្រុមហ៊ុន​នីមួយៗ ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្តានុពល​ធនធាន​រ៉ែ​ដី​ល្បាយ ខ្សាច់ នៅតាម​ទីតាំង​ដែល​ក្រុមហ៊ុន​ស្នើសុំ​ចូលរួម​ប្រកួតប្រជែង​។​

​ជា​លទ្ធផល គណៈកម្មការ​កំណត់​បុ​រេ​លក្ខណសម្បត្តិ វាយតម្លៃ និង​ប្រគល់​កិច្ចសន្យា បាន​ជ្រើស​យក​ឯកសារ​របស់​ក្រុមហ៊ុន​តែ ១​ប៉ុណ្ណោះ ដែល​បំពេញ​ឯក​សារបាន​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ ដើម្បី​ធ្វើការ​ពិចារណា​ក្នុងការ​ផ្តល់​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម សម្រាប់ ធ្វើ​អាជីវកម្ម​ដីល្បាយខ្សាច់​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular