Home ព័ត៌មានជាតិ សង្គម ពិធីបិទវគ្គបណ...

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពជនពិការក្នុងខេត្តកំពង់ឆ្នាំង

ដោយ:រិទ្ធិសែន/កំពង់ឆ្នាំងៈវគ្គបណ្តុះ បណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់​ក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រារព្ធបិទនារសៀលថ្ងៃទី២៥ ខែកុម្ភៈក្រោមអធិបតីភាពឯកលោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកអម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន លោក លោកស្រី ប្រធានអនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អង្គការដៃគូរផងដែរ។

លោក ឈាង ចន្ធី បានឲ្យដឹងថាៈបន្ទាប់ពីបានបើកវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមជា សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ចូលរួមចំនួន២៤នាក់ (ស្រី ៦នាក់ )បានយល់ដឹងចំនួន៨៥ភាគរយ សមាជិកទាំងអស់ក្រោយពីចប់វត្គនេះបានប្តេជ្ញាបន្តអនុវត្តតាមតួនាទីនិងភារកិច្ចសម្រេចអោយបានជោគជ័យ។

លោក អ៊ុង សម្បត្តិ និង លោក អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមពេលវិលទៅអង្គភាពនិងមូលដ្ឋានវិញត្រូវៈយកទៅអនុវត្ត និងធ្វើការផ្សព្វផ្សាយបន្ត អំពីការបង្កលក្ខណៈងាយស្រួល​នៃហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្តអាចធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ដំណោះស្រា​​យ​ដែលងាយៗ ​និងការប្រើ​ប្រា​ស់​សម្ភារៈ​ក្នុងស្រុកជំនួស៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular