Home ព័ត៌មានជាតិ សង្គម អ្នក​វិជ្ជមាន...

អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​នៅ​ខេត្ត​ព្រះសីហនុ​កើន​ដល់​៨​នាក់

ដោយ​: ប​.​ខុន / ភ្នំពេញ​: រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​លោក លូ សាវ​ឡុង ( LU XIAOLONG) ម្ចាស់​អគារ​ស្នាក់នៅ​រួម​វីន​ភ្យូ​ឈ័​រ ខុន​ដូ អាជីវកម្ម ស្ថិតនៅ​ផ្លូវ​លេខ​២១០ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយយោង​អនុ ក្រឹត្យ លេខ​២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​យោងតាម​ការចាំបាច់​រប​ស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះ សីហនុ​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​សរសេរ​ទៀតថា តាម​កម្មវត្ថុ និង​យោង​ខាងលើ​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាប​លោក​ថា​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​ខេត្ត បាន​យក​សំណាក​តេស្ត​ពី​ស្ត្រីជន​ជាតិចិន​ឈ្មោះ WANG MI អាយុ​២៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EG0167749 ដែល​បាន​ស្នាក់នៅ អគារ ស្នាក់នៅ​រួម​វីន​ភ្យូ​ឈ័​រ ខុន​ដូ​អាជីវកម្ម​ហើយ​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ ១៩​។ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ច​ម្ងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ តម្រូវឱ្យ​លោក​ផ្អាក​ជា​បណ្តោះអាសន្ន​អគារ​ស្នាក់នៅ​រួម​វីន​ភ្យូ​ឈ័​រ ខុន​ដូ​អាជីវកម្ម ស្ថិតនៅ​ផ្លូវ លេខ​២១០​ភូមិ ៣​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជាបន្ទាន់​ដោយ មិន អនុញ្ញាត​ឱ្យមាន​ភ្ញៀវ​ថ្មី​ចូល​ស្នាក់នៅ​ហើយក៏​មិន​អនុញ្ញាតឱ្យ​ភ្ញៀវ ដែល​កំពុង ស្នា ក់នៅ​ក្នុង​អគារ​ចេញចូល ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។ ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​ខេត្ត​នឹង​ចុះ​ទៅយក​សំណាក​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​ភ្ញៀវ​និង​បុគ្គលិក​បម្រើការ​នៅក្នុង​អគារ ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​១៩​។ ក្នុងដំណាក់កាល​នេះ​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅក្នុង អគារ​ត្រូវតែ​យក​សំណាក​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់ៗ​គ្នា ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ចេញ​សេចក្តីអំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​សាធារណជន និង​ជនបរទេស ដែល​កំពុងស្នាក់នៅ​ប្រកប​អាជីវកម្ម​គ្រប់​ប្រទេស​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​ជ្រាបថា​គិត​ត្រឹម​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ លទ្ធផល​ធ្វើតេស្ត​សំណាក​លើ​ជនបរទេស​ដែល​ស្នាក់នៅ ខេត្ត ព្រះសីហនុ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ កើន​ដល់​ចំនួន​៨​នាក់​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ផ្អាក​សកម្មភាព​អាជីវកម្ម​លើ​ទីតាំង​ពាក់ព័ន្ធ​ចំនួន​៦​កន្លែង​។ ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​ខេត្ត បាន​យក​វត្ថុ​សំណាក​តេស្ត​ពី​អ្នកពាក់ព័ន្ធ​ជាមួយ​ទីតាំង​ទាំង​៦ សរុប​ចំនួន​១.៥៦២​នាក់ ក្នុងនេះ​ស្រី​ចំនួន​៥០៣​នាក់​។​

​នៅក្នុង​សេចក្តីអំពាវនាវ​បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សាធារណជន និង​ជនបរទេស ដែល​កំពុងស្នាក់នៅ ប្រកប​អាជីវកម្ម​គ្រប់​ប្រទេស​ក្នុង​ខេត្ត​ព្រះសីហនុ អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​៣​ការពារ និង​៣​កុំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពជនពិការក្នុងខេត្តកំពង់ឆ្នាំង
Next articleរដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​លោក លូ សាវ​ឡុង ( LU XIAOLONG) ម្ចាស់​អគារ​ស្នាក់នៅ​រួម​វីន​ភ្យូ​ឈ័​រ ខុន​ដូ អាជីវកម្ម ស្ថិតនៅ​ផ្លូវ​លេខ​២១០ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយយោង​អនុ ក្រឹត្យ លេខ​២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​យោងតាម​ការចាំបាច់​រប​ស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​
- Advertisment -

Most Popular