Home ព័ត៌មានអន្តរជាតិ ថៃ​អ៊ែរ​វ៉េ ខ...

ថៃ​អ៊ែរ​វ៉េ ខាត​ជាង​៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ដោយសារកូ​វីដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ​អ៊ែ​វ៉េរ​Thai Airways International (THAI) បាន​ប្រកាស​អំពី​ការ​ខាត​ដុល​ចំនួន​១៤១​ពាន់​លាន​បាត​(៤,៦៦​ពាន់​លាន​ដុល្លារ​)​កាលពី​ឆ្នាំមុន​​នៅពេល​វិបត្តិកូ​វីដ​១៩​បាន​រុញ​ក្រុមហ៊ុន​អោយ​ខាតបង់​មហា​ធំធេង​។​

THAI និង​សាខា​របស់​វា​រួម​គ្នា​រកចំណូលបាន​៤៨,៣​ពាន់​លាន​បាត តែ​ចំណាយ​អស់​៩៦,៤​ពាន់​លាន​បាត​។​ជា​លទ្ធផល ការខាតបង់​លើ​ដំណើរការ​អាជីវកម្ម​មា​ន​ចំនួន​៤៨,១​ពាន់​លាន​បាត និង​នាំ​ដល់​​ការ​ខាត​ដុល​ចំនួន​១៤១,១​ពាន់​លាន​បាត​កាលពី​ឆ្នាំមុន​។​

​ចំនួន​នេះ​លើស​ការ​ខាត​ចំនួន​១២៩,១​ពាន់​លាន​បាត​នៅ​ឆ្នាំ​២០១៩​។​

​ឆ្នាំ​កន្លង​ទៅ ក្រុមហ៊ុន​THAI​និង​សាខា​របស់​វា​បាន​ជួប​ការធ្លាក់​ចុះ​ភ្ញៀវ​ធ្វើដំណើរ​ដល់​ទៅ​ជាង​៧០​ភាគរយ ដែល​នាំ​ដល់​ការធ្លាក់ចុះ​ចំណូល​៧៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩៕

​យន្តហោះ​នៃ​ក្រុមហ៊ុន​Thai Airways International (THAI)​ចត​ចោល​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដោយសារ​ចំនួន​ភ្ញៀវ​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular