Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ជ...

ប្រជាពលរដ្ឋ​ជាង​ពីរពាន់​ក្បាលដី​នៅ​ភូមិ​ទួល​សំរោង​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​នៃ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​ម្សិលមិញ​នៅ​បរិវេណ​វត្ត​ព្រះ​ចន្ទរង្សី (​ហៅ​វត្ត​ត្រពាំង​ម្លូរ​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ម្លូរ ឃុំ​ក្រាំង​ស្គារ​។

​លោក​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង​លោក ឈុន​សុខគ​ម្ភៈ បាន​ឲ្យ​ដឹងថា ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ភូមិ​ទួល​សំរោង មន្ត្រី​ជំនាញ​បាន​ចុះ​អនុវត្ត​ទៅតាម​នីតិវិធី​និង​ដំណាក់កាល​នីមួយៗ ដោយបាន​កំណត់​ព្រំប្រទល់​និង​វាស់វែង​ប្រមូល​ទិន្ន័យ​បាន​២.២៣៩​ក្បាលដី​ដែល​ក្នុង​ទិន្ន័យ​នេះ​គណៈកម្មការ​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​២.១៦១​ក្បា​ដី ជូន​ដល់​ប្រជាពលរដ្ឋ ជា​ម្ចាស់​កម្ម​សិទ្ធី​ដីធ្លី ។

​អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក សាន់ យូ បាន​បញ្ជាក់ថា ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដល់​ប្រជាពលរដ្ឋ​នាពេលនេះ គឺ​បន្ទាប់​មន្ត្រី​ជំនាញ​បាន​ចុះ​ដំណើរការ​តាម​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ការប្រគល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី គឺជា​នីតិវិធី​ចុងក្រោយ​ក្នុង​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular