Home ព័ត៌មានសំខាន់ៗ ជាង​២៧០​នាក់​...

ជាង​២៧០​នាក់​ស្លាប់ និង​របួស​ជាង ៧៦០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥៦​ថ្ងៃ​

ដោយៈ​មុនី​រ័ត្ន​//​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ថា មនុស្ស​ចំនួន ២៧៦​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៧៦៨​នាក់​(​របួសធ្ងន់​ចំនួន ៤៦១​នាក់ )​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៥៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ ម្សិលមិញ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​កើតឡើង​ចំនួន ប្រាំបី​លើក បណ្តាល​ឲ្យ​ស្លាប់​បួន​នាក់ និង​របួស​ប្រាំបួន​នាក់ (​របួសធ្ងន់ ៦​នាក់ និង​ស្រាល ៣​នាក់​)​។

​អ្នកនាំពាក្យ​ដដែល​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៥៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៥០.៨០១​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៣៧.៤៧១​គ្រឿង និង​រថយន្ត​១៣.៣៣០​គ្រឿង​៕​សរន​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ(រូបឯកសារ)ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ(រូបឯកសារ) ទិដ្ឋខភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular