​ព្រឹទ្ធសភា​បើក​សម័យប្រជុំ​លើក​ទី​១ ដើម្បី​រៀបចំ​សមាសភាព គណៈកម្មការ​ទាំង​១០

1080
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ ព្រឹទ្ធសភា​ថ្មី បាន​បើក​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ ដើម្បី​ពិភាក្សា លើ​របៀបវារៈ​ចំនួន​២​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ហើយ​របៀបវារៈ​ចំនួន​២ ក្នុងនោះ​រួមមាន​៖

សម័យប្រជុំ​នេះ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន ៦២​រូប និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ពីរ​គឺ​៖១-​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា និង​២-​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មកា​រ​នានា​របស់​ព្រឹទ្ធសភា​។​
​ចំពោះ​របៀបវារៈ​ទី​១៖ ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា អង្គ​ប្រជុំបាន​ពិនិត្យ និង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ​ចំនួន​៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕