Home ព័ត៌មានអន្តរជាតិ ប៉ូលិស​មី​យ៉ា...

ប៉ូលិស​មី​យ៉ាន់​ម៉ា​ឆ្មក់​ចូល​បង្ក្រាប នៅពេល​ធនាគារពិភពលោក​បង្កក​ការផ្តល់ប្រាក់​

ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​ការបង្ក្រាប​មួយ​កាលពី​រំលង​អធ្រាត​នៅ​សង្កាត់​មួយ​ក្នុងក្រុង​យ៉ាងហ្គោន នៅពេល​បំបែក​ការតវ៉ា​ប្រឆាំង​ការតែងតាំង​មន្ត្រី​មូលដ្ឋាន​ម្នាក់​​ដោយ​យោធា​ជំនួស​មន្ត្រី​របស់​រដ្ឋាភិបាល​មុន នៅពេល​ធនាគារពិភពលោក​បញ្ឈប់​ការផ្តល់ប្រាក់​ដល់​គំរោង​នានា​នៅក្នុង​ប្រទេស​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ស្ថិតក្នុង​វិបត្តិ​ចាប់តាំងពី​យោធា​ដណ្តើម​អំណាច​និង​ចាប់ឃុំខ្លួន​មនុស្ស​រាប់រយ​នាក់ រួម​ទាំង​មេដឹកនាំ​ស៊ីវិល អ៊ុង សាន ស៊ូ​ជី តាំងពី​ថ្ងៃ​០១​កុម្ភៈ​មក​។​

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​នៅ​សង្កាត់​តាំ​វេ ក្នុង​ក្រុង​យ៉ាងហ្គោន ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ប្រឆាំង​នឹង​ការដោះដូរ​មន្ត្រី​សង្កាត់​ម្នាក់​។​អ្នកស្រុក​បាន​ឮ​សម្លេង​បាញ់​​កាំភ្លើង ហើយ​ប៉ូលិស​បាន​ស្ថិត​នៅក្នុង​សង្កាត់​នេះ​រហូតដល់​ម៉ោង​២​ក្បែរ​ភ្លឺ​ថ្ងៃ​សុក្រ​។​

​សារព័ត៌មាន​រដ្ឋ​បាន​និយាយថា ចំណាត់ការ​ផ្លូវច្បាប់​ក៏​ត្រូវបាន​ធ្វើ​ឡើង​ប្រឆាំង​មនុស្ស​២៣​នាក់ ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការតែងតាំង​នេះ​។​

​សូមបញ្ជាក់​ថា មាន​ការប្រឆាំង​តវ៉ា​និង​កូដកម្ម​ស្ទើរ​រាល់ថ្ងៃ​ប្រឆាំង​របប​យោធា​នៅ​៣​សប្តាហ៍​មក​នេះ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅពេល​អ្នកគាំទ្រ​យោធា​ប្រមាណ​១​ពាន់​នាក់​​បាន​វាយប្រហារ​លើ​អ្នកប្រឆាំង​រដ្ឋប្រហារ​និង​អ្នកសារព័ត៌មាន​។​

​ទោះជា​មាន​ការ​គំរាម​និង​អំពើ​ហិង្សា ក៏​ការប្រឆាំង​តវ៉ា​នៅ​តែ​កើតមាន​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​យ៉ាងហ្គោន តែ​បាន​វា​បញ្ចប់​យ៉ាង​លឿន​នៅពេល​ប៉ូលិស​រុលចូល​បំបែក និង​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​៕

​ការប្រឆាំង​តវ៉ា​កើតមាន​ស្ទើរ​រាល់ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា តែ​ប៉ូលិស​និង​យោធា​ចាប់ផ្តើម​បង្កើន​ការបង្ក្រាប​ផងដែរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous article​ស្លាប់ ២ នាក់ របួស ២ នាក់ ដោយសារ​ម៉ូតូ​ពីរ​គ្រឿង ប៉ះ​ដៃចង្កូត​គ្នា ដួល​ខ្ទាត​មនុស្ស ចូល​ក្រោម​រថយន្ត​
Next articleប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​ការបង្ក្រាប​មួយ​កាលពី​រំលង​អធ្រាត​នៅ​សង្កាត់​មួយ​ក្នុងក្រុង​យ៉ាងហ្គោន នៅពេល​បំបែក​ការតវ៉ា​ប្រឆាំង​ការតែងតាំង​មន្ត្រី​មូលដ្ឋាន​ម្នាក់​​ដោយ​យោធា​ជំនួស​មន្ត្រី​របស់​រដ្ឋាភិបាល​មុន នៅពេល​ធនាគារពិភពលោក​បញ្ឈប់​ការផ្តល់ប្រាក់​ដល់​គំរោង​នានា​នៅក្នុង​ប្រទេស​។​ការប្រឆាំង​តវ៉ា​នៅ​តែ​កើតមាន​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​យ៉ាងហ្គោន តែ​បាន​វា​បញ្ចប់​យ៉ាង​លឿន​នៅពេល​ប៉ូលិស​រុលចូល​បំបែក និង​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​។
- Advertisment -

Most Popular