ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ២,៩ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីអនុវត្ត ផែនការយុទ្ធសាស្ត្រថ្មី របស់ខ្លួនដោយស្វែងរកការជំរុញការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវនៅក្នុងតំបន់។
លោក អាន ពេជ្រ ហាដា ( An Pich Hatda) នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈ កម្មាធិការទន្លេមេគង្គបានថ្លែងនៅក្នុងពិធីចុះហត្ថលេខាមួយនៅទីស្នាក់ការលេខាធិការដ្ឋាន MRC ក្នុងទីក្រុងវៀងចន្ទន៍ នៅថ្ងៃនេះថា ជំនួយនេះមានរយៈពេល ៤ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ។
លោកបានបន្តថា មូលនិធិនេះនឹងបង្កើនដល់គណៈកម្មការទន្លេមេគង្គ និងប្រទេសជា សមាជិករបស់ខ្លួនគឺកម្ពុជា ឡាវ ថៃ និងវៀតណាមឲ្យមានសមត្ថភាពតាមដាន និងវាយ តម្លៃបរិស្ថានទឹកទន្លេនិងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទូទៅ។
ថវិកាថ្មីត្រូវបានផ្តល់បន្ថែមលើថវិកាចំនួន ៣,៩លានដុល្លារអាមេរិកដែលផ្តល់ដោយ ប្រទេសជប៉ុនកាលពីឆ្នាំមុនដើម្បីជំរុញប្រព័ន្ធព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួតរបស់តំបន់ ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់ MRC ប្រទេសជប៉ុន បានផ្តល់ថវិកាជាង ២១ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹកជំនន់ និង គ្រោះរាំងស្ងួតប្រព័ន្ធធារា សាស្ត្រ ការផ្លាស់ប្តូរ អាកាសធាតុនិងការគ្រប់គ្រងបរិស្ថាន។
ទន្លេមេគង្គនិងដៃទន្លេរបស់ខ្លួនគឺជាប្រភពនៃជីវិត ដែលមានប្រមាណជា ៧០លាននាក់ នៅក្នុងអាងទន្លេមេគង្គក្រោម៕/PC