ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា ដួល​បោក​ក្បាល​ស្លាប់​ ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​

986
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​លឿន​វ៉ា​ស្តាំ​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល ត្រូវ ស្គាល់​អត្តសញ្ញាណ​ហើយ​។​ករណីនេះ​ដំបូង​ឡើយ​ជនរងគ្រោះ​មិនត្រូវ​បា​ស្គាល់​អត្តសញ្ញាណ​ទេ​។ ចំណែក​ភាគី​ខាង ម៉ូតូ​និង​រថយន្ត​បង្ក​បើក រត់ បាត់ស្រមោល​។ កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​២៩ ខែមេសា ចំណុច​អតីត​បញ្ជរ​បង់ប្រាក់​ចាស់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ព្រៃ​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះឈ្មោះ នៅ ចាន់​និ​ត អាយុ​២៣ មុខរបរ​ជា​កម្មករ​សំណង់

​ជនរងគ្រោះ ឈ្មោះ នៅ ចាន់​និ​ត អាយុ​២៣ មុខរបរ​ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E -3644 ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ដឹក​សព​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ហើយ​ត្រូវបាន​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​៕​

ម៉ូតូរបស់ជនរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម