ដោយៈ ជា សីហៈ/ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងបានងើបឡើងវិញបន្តិចបន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។
ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ(KITA)បានបង្ហាញថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង៨,២ភាគរយដល់ ៨៤,៦ ដុល្លារក្នុងមួយខែមករាឆ្នាំ ២០២១ ។ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ៣២លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលកើនឡើង២ភាគរយបើប្រៀបធៀបទៅនឹងខែមករាឆ្នាំមុន។ជាមួយគ្នានេះដែរការនាំចូលទំនិញពីសាធារណរដ្ឋកូរ៉េក៏បានកើនឡើង២,៥ភាគរយស្មើនឹង៥២លានដុល្លារអាមេរិក។
ផលិតផលរបស់ប្រទេសកម្ពុជាដែលនាំចេញទៅប្រទេសកូរ៉េភាគច្រើនគឺសម្លៀកបំពាក់ស្បែកជើងទំនិញធ្វើដំណើរភេសជ្ជៈគ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច កៅស៊ូ ឱសថបុរាណ និងផលិតផលកសិកម្ម។ ការនាំចូលពីកូរ៉េខាងត្បូងមកកម្ពុជា រួមមានយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខានិងមានប្រសិទ្ធភាព។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានតម្លៃ ៨៨៤ លានដុល្លារ កាលពីឆ្នាំ ២០២០ ធ្លាក់ចុះចំនួន ១៤ ភាគរយ៕.mara