នាយករដ្ឋមន្ត្រី​កម្ពុជា​ស្វាគមន៍​លទ្ធផល​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ តែ​មន្ទិល​ចំពោះ​ជំនួប​កូរ៉េខាងជើង​និង​អាមេរិក​

963
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ពី​រាជធានី​ភ្នំពេញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​មេដឹកនាំ​កូរ៉េ​នខាងជើង​និង​ខាងត្បូង​ជា​បងប្អូន​។​សារ​នយោបាយ​អន្តរជាតិ​មួយ​នេះ​បាន​ប្រកាសឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​សិស្ស​និស្សិត នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃទី ៣០ ខែមេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

សម្តេចតេជោហ៊ុនសែនព្រឹកថ្ងៃទី៣០មេសា

សម្តេចនាយក​រដ្ឋមន្ត្រី​បានធ្វើការ​កត់សម្គាល់ថា សភាពការណ៍​បាន​វិ​វត្ត​យ៉ាង​លឿន​នៅលើ​ពិភពលោក​នេះ ។​មាន​ទាំង​សភាព​កាណ៍​ល្អ​មាន​ទាំង​សភាពការណ៍​អាក្រក់​។​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​គឺមាន​លក្ខណៈ​ល្អ​បំផុត​ហើយ អាច​ចាត់ទុកថា​សឹងតែ​ពាក់កណ្ដាល សតវត្ស​ដែល​កូរ៉េ​ជា​បងប្អូន​ដឹង​ពី​បានមក​ជួបជុំគ្នា ហើយ បង្កើត ឲ្យ​មាន សេចក្តីថ្លែងការណ៍​រួម​ហើយ​មាន​ទស្សនកិច្ច​ទៅវិញទៅមក​និង​មានការ​ព្រមព្រៀង​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ទៀតផង ។ នេះ​ជា​របត់​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អាស៊ី ។​

​សម្តេច​បន្តថា​បើទោះបី​យើង​មិនទាន់​ដឹងថា​នៅពេល​ខាងមុខ​មាន​អ្វី​កើតឡើង​ក៏ដោយ​នៅពេលដែល​ភាគី​ទាំង​សង​ខាង​ដាក់ចេញ​នូវ​លក្ខខណ្ឌ​សម្រាប់​ដោះស្រាយ​បញ្ហា​។​តែ​ហោចណាស់​នៅពេលនេះ​យើង​មិនមាន​ការ​ព្រួយ​បារម្ភ​ថា​សង្គ្រាម​នុយក្លេអ៊ែរ​វា​នឹង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។​យើង​ស្វាគមន៍​។​នេះ​ជា​លទ្ធផល​នៃ​ការចរចា​រវាង​កូរ៉េ​ជា​បងប្អូន​ប៉ុន្តែ​នៅពេល​ខាងមុខ​វា​នឹងមាន​ការជួបគ្នា​រវាង​កូរ៉េ​ខាង ជើង​និង​អាមេរិក​។ តើ​អ្វីដែល​នឹងត្រូវ​ដាក់ចេញ​នៅពេល នោះ ?
​សម្តេច​បន្ថែមថា​ពិតណាស់​លទ្ធផល​ការចង់​ជួបគ្នា​រវាង​កូរ៉េ​ជា​បងប្អូន វា​ជះ​ផល​វិជ្ជមាន​សម្រាប់​ការចរចា​រវាង​អា​មេ រិ​ក​និង​កូរ៉េខាងជើង​។​តើ​អ្វីដែល​នឹងត្រូវ​ដាក់ចេញ​នៅពេលនោះ​?​។​ការចរចា​រវាង​កូរ៉េខាងជើង​និង​អាមេរិក​តើ​វា​ជះ ឥទ្ធិពល​ល្អ​មកលើ​ជំនួប​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​ដែរឬទេ​?​។​នេះ​គឺជា​ចំណុច​ដែល​អ្នកវិភាគ​មើល​ឃើញ​​ទុកជាមុន​ថា វា​មិនមែនជា​រឿង​ធម្មតា​ប៉ុន្មាន​ទេ នៅពេលដែល​កូរ៉េ​ទាំង​បាន​ស្រុះ ស្រួល​គ្នា​ជាច្រើន​ហើយ​នោះ ។​ឯ​ការចរចា ជាមួយ​អាមេរិក​និង​កូរ៉េខាងជើង​នោះ​អាមេរិក​ច្បាស់​ជា​ដាក់​លក្ខខណ្ឌ​ថា​កូរ៉េខាងជើង​ត្រូវ​បោះបង់ចោល​នូវ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង ហើយ​កូរ៉េខាងជើង​ក៏​នឹងដាក់​លក្ខខណ្ឌ​ឲ្យ​អាមេរិក​ដក​កងទ័ព​ចេញ​ពី​កូរ៉េ​ខាង ត្បូង​ផងដែរ ។​នេះ​ជា​ចំណុច​ដែល​នឹង​ទៅដល់ ហើយ​វា​ក៏​ជា​គន្លឹះ​ចុងក្រោយ​សម្រាប់​ការចរចា​រវាង​កូរ៉េខាងជើង និង អាមេរិក​ផងដែរ ។ តែ​វា​ជា​រឿង​ក្រោយ​ទេ​តែ​សភាពការណ៍​ពេលនេះ​គឺ​ល្អ ។​

សម្តេច​បន្តថា​ងាក​ទៅ​ស៊ី​រី វិញ​អាមេរិក អង់គ្លេស និង បារាំង បាន​បើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ការ​វាយ​ទៅលើ​ស៊ី​រី​។​តែ​ថ្កោលទោស​អី​បើ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​៣​ប្រទេស​ហើយ​បាន​ចូលរួម​វាយ​ទៅលើ​ស៊ី​រី​។​ធ្វើ​ឲ្យ​សភាពការណ៍​តានតឹង​នៅ​ទីនោះ ។

សង្គ្រាម​ការទូត​ដែល​បាន​ចោទ​ទៅ​រុស្ស៊ី ថា​បានដាក់​ថ្នាំ​បំពុល​សម្លាប់​ចារកម្ម​រុស្ស៊ី នៅ​អង់គ្លេស​តែ​អា​ពីរ នឹងមិន​មែន​ងាប់​ដោយសារ​ថ្នាំ​ហ្នឹង​ឯណា​។​សង្គ្រាម​ការទូត​មួយ​វា​កើតឡើង​តាមរយៈ​បណ្ដេញ​អ្នកការទូត​នៅ​រុស្ស៊ី ចេញ​ពី​អង់គ្លេស ។​ជាការ​ក៏បាន​ឆ្លើយតប​មកវិញ​រុស្ស៊ី ក៏បាន​បណ្តេញ​អ្នកការទូត​អង់គ្លេស​ចេញពី​រុស្ស៊ី​វិញ​ដែរ ។ ដើម្បី​​​​បង្ហាញ​សាមគ្គីភាព​ជាមួយ​អង់គ្លេស​អាមេរិក​និង​សម្ព័ន្ធមិត្ត​មួយចំនួន​របស់​អង់គ្លេស​បាន​បណ្ដេញចេញ​អ្នក​ការ​ទូត​រុស្ស៊ី​ចេញ ហើយ​រុស្ស៊ី ក៏បាន​បណ្តេញ​អ្នកការទូត​អាមេរិក និង​ប្រទេស​ទាំងនោះ​វិញ​ផងដែរ ។

សម្តេច​បន្តថា​ប៉ុន្តែ​សង្គ្រាម​ដែល​ធំជាងគេ​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បច្ចុប្បន្ន​កំពុងតែ​ដល់ក​ហើយ​វិលវល់​តែម្តង​។​អាមេរិក​បាន​ដំឡើង​ពន្ធ​ទៅលើ​ដែកថែប​នៅ​អាលុយមីញ៉ូម​គឺមាន​ការលើកលែង​ខ្លះ​ជាមួយនឹង​ដៃគូ​ដែលជា​សម្ព័ន្ធមិត្ត​របស់​អស​មេ​រិ​ក​ហើយ​ចុងក្រោយ​នេះ​មាន​ការដាក់​បញ្ជីខ្មៅ​ទៅលើ​កម្ម​សិ​ទ្ឌិ​បញ្ញា​ដែល​ដោយ​ទាំង​ប្រទេស​​កាណាដា ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​ទៀត ៕​មន