ប្រែសម្រួលៈវាសនា/បាងកក៖តុលាការថៃមួយនៅថ្ងៃសុក្រនេះបានអនុញ្ញាតអោយរដ្ឋមន្ត្រី៣នាក់ដែលទើបត្រូវបានដកហូតមុខតំណែងនៅសប្តាហ៍នេះក្រោយត្រូវតុលាការផ្តន្ទាទោសអោយជាប់គុកចំពោះកំហុសដឹកនាំបះបោរប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៤នោះ បង់ប្រាក់ធានាខ្លួននៅក្រៅឃុំរង់ចាំការប្តឹងឧទ្ធរណ៍។
អ្នកទាំងបី រួមជាមួយឥស្សរជននយោបាយសំខាន់ៗ៥រូបទៀត បានស្ថិតចំណោមមេដឹកនាំ២៦នាក់នៃក្រុមគណៈកម្មាធិការកែទំរង់ប្រជាធិបតេយ្យរបស់ប្រជាជន(PDRC)ដែលត្រូវបានផ្តន្ទាទោសដាក់គុកកាលពីថ្ងៃពុធដោយតុលាការព្រហ្មទណ្ឌថៃ។
ក្រោមរដ្ឋធម្មនុញ្ញថៃ ការផ្តន្ទាទោសនេះនាំអោយរដ្ឋមន្ត្រីឌីជីថល រដ្ឋមន្ត្រីអប់រំនិងអនុរដ្ឋមន្ត្រីគមនាគមន៍ បាត់បង់មុខតំណែងរបស់គេក្នុងគណៈរដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ចាន់អូចា ។
រដ្ឋមន្ត្រីឌីជីថល លោក ពុតទីពង់ ពុនណាកាន់តា បានទៅដល់តុលាការព្រហ្មទណ្ឌនៅក្រុងបាងកកកាលពីថ្ងៃ២៤កុម្ភៈ
ពួកមេដឹកនាំ PDRCត្រូវបានដាក់ទោសចំពោះការបះបោរប្រឆាំងរដ្ឋាភិបាល ការរំខានការបោះឆ្នោត និងបានចូលលុកលុយក្នុងអាគាររដ្ឋក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត មុនលោកប្រាយុទ្ធដឹកនាំទាហានធ្វើរដ្ឋប្រហារនាឆ្នាំ២០១៤។ក្រុមនេះផ្សំគ្នាដោយកម្លាំងជាតិនិយមនិងរាជានិយមដែលបានបង្កចលាចលបើកផ្លូវអោយមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល៕
ឥស្សរជនក្រុម PDRCដើរចេញពីពន្ធនាគារក្រុងបាងកកកាលពីថ្ងៃសុក្រ រួមមានអតីតរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ផងដែរ