​រដ្ឋបាល​រាជធានី​: គ្មាន​ការបិទ​ភូមិ​-​សង្កាត់ ណាមួយ ក្នុង​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​នោះឡើយ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បាន​ដកស្រង់​ប្រសាសន៍ របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន ក៏ដូចជា សារ​ចំពោះ​ប្រជាពលរដ្ឋ ទាំងអស់​ឱ្យបាន​ជ្រាបថាៈ រហូតមកដល់​ពេលនេះ នៅ​រាជធានី​ភ្នំពេញ គ្មាន​ការបិទ​ភូមិ​-​សង្កាត់ ក្នុង​ខណ្ឌ​ទាំង ១៤ ដោយសារ​ការ​រាតត្បាត​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចូល​សហគមន៍ នោះឡើយ។​

​ការ​ចេញមក​បញ្ជាក់​យ៉ាង​ដូច្នេះ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​សារ​សំឡេង​មួយ ត្រូវបាន​គេ​ចែកចាយ តៗ​គ្នា ដោយ​លើកឡើងថា មានការ​បិទ សង្កាត់​ចំនួន ៣ ក្នុង​ខណ្ឌឫស្សីកែវ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូមឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​ភាន់ច្រឡំ ចំពោះ​ករណីនេះ​។​

​លោក កើត ឆែ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈ ” ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ​ថា នៅ​រាជធានី​ភ្នំពេញ មិនមាន​ការបិទ​នោះទេ សូម្បី​តែមួយ​ភូមិ ដូច្នេះ​សូម​បងប្អូន កុំ​មានការ​ភាន់ច្រឡំ ” ។​

​សូមជម្រាបថាៈ អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ បាន​បន្ត​កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ​។ ទាំង​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ បាននិងកំពុង​ធ​ស្រាវជ្រាវ និង​ស្វែងរក​អ្នកជំងឺ ដើម្បី​ព្យាបាល ធ្វើយ៉ាងណា ឈានទៅ​បញ្ចប់ ” ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ” ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។​

​សម្រាប់​ទីតាំង​ច​ត្តា​ឡី​ស័ក ចំនួន ៤ ទីតាំង ក្នុង​ខណ្ឌឫស្សីកែវ មាន​ដូចខាងក្រោម​៖
១.​សង្កាត់​ទួល​សង្កែ​ទី​២ មាន ២​គឺៈ ផ្ទះ​សួស តូ​នី ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ និង Ho Ming Jie ផ្ទះ​លេខ 103 ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២
២. សង្កាត់​ឫស្សីកែវ គឺ​ផ្ទះ គិ​ន កូ​លាប ផ្ទះ​១១៣២ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ និង​
៣. សង្កាត់​គីឡូម៉ែត្រ​លេខ​៦ គឺ​ផ្ទះ ឡាយ គា ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleតុលាការ​ថៃ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​បានអនុញ្ញាត​អោយ​រដ្ឋមន្ត្រី​៣​នាក់​ដែល​ទើប​ត្រូវបាន​ដកហូត​មុខ​តំណែង​នៅ​សប្តាហ៍​នេះ​ក្រោយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​អោយ​ជាប់គុក​​ចំពោះ​កំហុស​ដឹកនាំ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៤​នោះ បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​រង់ចាំ​ការប្តឹង​ឧទ្ធរណ៍​។​​អ្នក​ទាំង​បី រួមជាមួយ​ឥស្សរជន​នយោបាយ​សំខាន់ៗ​៥​រូប​ទៀត បាន​ស្ថិត​ចំណោម​មេដឹកនាំ​២៦​នាក់​នៃ​ក្រុម​គណៈកម្មាធិការ​កែ​ទំរង់​ប្រជាធិបតេយ្យ​របស់​ប្រជាជន​(PDRC)​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់​​គុក​កាលពី​ថ្ងៃ​ពុធ​ដោយ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​។​
Next articleលោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បាន​ដកស្រង់​ប្រសាសន៍ របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន ក៏ដូចជា សារ​ចំពោះ​ប្រជាពលរដ្ឋ ទាំងអស់​ឱ្យបាន​ជ្រាបថាៈ រហូតមកដល់​ពេលនេះ នៅ​រាជធានី​ភ្នំពេញ គ្មាន​ការបិទ​ភូមិ​-​សង្កាត់ ក្នុង​ខណ្ឌ​ទាំង ១៤ ដោយសារ​ការ​រាតត្បាត​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចូល​សហគមន៍ នោះឡើយ ។​
- Advertisment -

Most Popular