Home ព័ត៌មានសំខាន់ៗ ចូលដល់​ខែ​ថ្ម...

ចូលដល់​ខែ​ថ្មី​ភ្លៀង​កក់ខែ​មកដល់​ជា​បន្តបន្ទាប់​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ភ្លៀង​កក់ខែ​អាច​នឹង​កើតមាន​ធ្លាក់​រាយប៉ាយ​ច្រើន​កន្លែង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ជាពិសេស​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ដោយសារ​ឥទ្ធិពល​កម្រិត​ទាប​ខ្សោយ​។​

ទិដ្ឋភាពភ្លៀងកក់ខែក្នុងរង្វង់់ថ្ងៃទី១០-១១ខែកុម្ភៈថ្មីៗនេះ(រូបថតក្រសួងធនធានទឹក)

លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ នេះ​ថា​សម្ពាធ​ទាប​ខ្សោយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ម្តង​ឃើញ​ម្តង​បាត់​វា​ដើរ​នៅក្នុង​សមុទ្រ​ខាងត្បូង​ប្រទេស​កម្ពុជា​ចូលទៅក្នុង​ឈូង​សមុទ្រ​អា​ដា​មិន​ស៊ី​ហើយ​បង្កឱ្យមាន ជា​ភ្លៀង​ធ្លាក់​នៅ​តំបន់​មាត់សមុទ្រ​រុញ​ទៅដល់​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៃ ប្រទេស​កម្ពុជា​នៅ​អំឡុង​ថ្ងៃទី​២៨​ខែកុម្ភៈ​។​

អ្នកនាំពាក្យ​ដដែល​បន្តថា​នៅក្នុង​សប្តាហ៍​ក្រោយ​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​គួរសម​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​និង​កន្លែង​ដទៃទៀត​ក៏មានដែរ​តែ​ក្នុង​កម្រិត​តិចតួច​ពី​មធ្យម​ទៅ​បង្គួរ​មានតែ​នៅ​ទំនាប​កណ្តាល​ភាគ​ពាយព្យ​។​ចំណែកឯ​ស្ថានភាព​អាកាសធាតុ​នៅក្នុង​រដូវប្រាំង​២០២១​នេះ គឺមាន​ដំ ណើ ដូច​ការ​ព្យាករ​លើក​ទី​១​របស់​ក្រសួង​ដែល​បាន​ជូនដំណឹង កាលពីពេល​កន្លង ទៅ​។​

ទិដ្ឋភាពភ្លៀងកក់ខែក្នុងរង្វង់់ថ្ងៃទី១០-១១ខែកុម្ភៈថ្មីៗនេះ(រូបថតក្រសួងធនធានទឹក)

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២១​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១​សម្រាប់​រដូវប្រាំង ឆ្នាំ​២០២០-២០ ២១​និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២១​ថា​ផ្អែក​តាម​ការវាយតម្លៃ​ជា​អន្តរជាតិ​ក៏ដូចជា​តំបន់​ស្តីពី​ស្ថានភាព​សីតុណ្ហភាព លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ខ្សែ​អេក្វាទ័រ បានបង្ហាញ​ឲ្យ​ឃើញថា​ប្រទេស​កម្ពុជា​យើង​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត​អែន​សូ (ENSO) ។​តាមរយៈ​នៃ​ការវាយតម្លៃ​បាតុភូតធម្មជាតិ ដែលមាន​ឥទ្ធិពល​មកលើ​អា កាស ធាតុ ព្រះរាជាណាចក្រ​កម្ពុជា មាន​បាតុភូត La Nina ( ត្រជាក់ )​មាន ៥០​ភាគ រយ​និង​Neutral (​ចន្លោះ​ភាព​ក្តៅ និង​ត្រជាក់​)​មាន​៥០​ភាគរយ​។​ពិនិត្យ​លើ ឥទ្ធិ ពល នៃ បា​តុ ភូត​ទាំងពីរ​ខាងលើ​ឃើញថា​ស្ថានភាព​អាកាសធាតុ​សម្រាប់​រដូវ​ប្រាំង​និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២១​នេះ​នឹង​អាចមាន​លក្ខណៈ​អំណោយផល​ល្អ ។

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក​លឹម គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​នេះ​បានសរសេរថា នៅក្នុង​រដូវប្រាំង​សី តុ​ណ្ហ​ភាព​សីតុណ្ហភាព​អាច​ទាប​ឬ​ប្រហាក់ប្រហែល​នឹង​មធ្យម​ភាគច្រើន​ឆ្នាំ​។ នៅក្នុង​ខែកុម្ភៈ​បណ្តា​ខេត្ត​នៅ​តំបន់ ទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា អាច ស្ថិត នៅក្នុង​រង្វង់​ពី​១៦-១៩​អង្សា​សេ​។​នៅ​តំបន់​ខ្ពង់រាប​និង​តំបន់​ជួរ​ភ្នំ​សីតុណ្ហភាព អប្ប -​បរមា​នឹង​អាច​ស្ថិតនៅក្នុង​រង្វង់​ពី​១៣-១៦​អង្សា​សេ​។​ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ស្ថិតក្នុង រង្វង់​ពី​១៩-២២​អង្សា​សេ​។

​ចាប់ពី​ខែមីនា​ដល់​ខែមេសា​ធាតុអាកាស អាច​នឹង​កើន​កម្តៅ​ជា​បន្តបន្ទាប់​ក្នុង នោះ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​មធ្យម​អតិបរមា អាច នឹ ង មាន​ពី​៣៤-៣៧​អង្សា​សេ​,​នៅ​តំបន់​ខ្ពង់រាប​និង​តំបន់​ជួរ​ភ្នំ​សីតុណ្ហភាព​មធ្យម អតិ បរមា​អាចមាន​ពី​៣៣-៣៦​អង្សា​សេ​ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹងមាន​ពី​៣០-៣៣​អង្សា​សេ​។

​ពី​ខែមេសា​ដល់​ដើមខែ​ឧសភា​កម្រិត​សីតុណ្ហភាព​អតិបរមា​អាច​នឹង​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ត្រឹម​៣៩​អង្សា​សេ​(​ទាប​ជាង​បណ្តា​ឆ្នាំមុនៗ​)​។​បរិមាណ​ទឹកភ្លៀង​អាច​នឹងមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។​នៅក្នុង​ខែមីនា​និង​ខែមេសា​អាចមាន​ភ្លៀង​កក់ខែ​ធ្លាក់​ច្រើន និង​អាចមាន​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​ក៏​ច្រើន​ដែរ ។​

​លោក​លឹម​គានហោ​បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ថា​\​រដូវវស្សា​ឆ្នាំ​២០២១​អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​១​នៃ​ខែឧសភា​ដោយនៅ​ដើមរដូវ​វស្សា​និង ពាក់កណ្តាល​រដូវវស្សា​(​ខែឧសភា មិថុនា កក្កដា​និង​សីហា ) របាយ​ទឹកភ្លៀង​អាច មាន​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ទោះបី​នៅក្នុង​ខែមេសា​និង​ដើមរដូវ​វស្សា​អាច​នឹង មាន​ភ្លៀង​កក់ខែ​ច្រើន តែ​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លា​ក់មក​មិនទាន់​សមល្មម​ក្នុង ការប្រើប្រាស់ ឆ្លើយតប​តាម​តម្រូវការ​ភ្លាមៗ​នោះទេ​។​អាស្រ័យហេតុនេះ សូម​បន្ត​រក្សា​និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជាពិសេស​នៅ​បណ្តា​តំបន់​ជនបទ ដាច់ ស្រ យា​ល​ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​៕srn​

ទិដ្ឋភាពភ្លៀងកក់ខែក្នុងរង្វង់់ថ្ងៃទី១០-១១ខែកុម្ភៈថ្មីៗនេះ(រូបថតក្រសួងធនធានទឹក) ទិដ្ឋភាពភ្លៀងកក់ខែក្នុងរង្វង់់ថ្ងៃទី១០-១១ខែកុម្ភៈថ្មីៗនេះ(រូបថតក្រសួងធនធានទឹក) ទិដ្ឋភាពភ្លៀងកក់ខែក្នុងរង្វង់់ថ្ងៃទី១០-១១ខែកុម្ភៈថ្មីៗនេះ(រូបថតក្រសួងធនធានទឹក) ទិដ្ឋភាពភ្លៀងកក់ខែក្នុងរង្វង់់ថ្ងៃទី១០-១១ខែកុម្ភៈថ្មីៗនេះ(រូបថតក្រសួងធនធានទឹក)

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleលោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បាន​ដកស្រង់​ប្រសាសន៍ របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន ក៏ដូចជា សារ​ចំពោះ​ប្រជាពលរដ្ឋ ទាំងអស់​ឱ្យបាន​ជ្រាបថាៈ រហូតមកដល់​ពេលនេះ នៅ​រាជធានី​ភ្នំពេញ គ្មាន​ការបិទ​ភូមិ​-​សង្កាត់ ក្នុង​ខណ្ឌ​ទាំង ១៤ ដោយសារ​ការ​រាតត្បាត​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចូល​សហគមន៍ នោះឡើយ ។​
Next articleអ្នកនាំពាក្យក្រសួងធនធានទឹកៈភ្លៀង​កក់ខែ​អាច​នឹង​កើតមាន​ធ្លាក់​រាយប៉ាយ​ច្រើន​កន្លែង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ជាពិសេស​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ដោយសារ​ឥទ្ធិពល​កម្រិត​ទាប​ខ្សោយ​៕
- Advertisment -

Most Popular