Home ព័ត៌មានសំខាន់ៗ ក្រសួង​រៀប​តម...

ក្រសួង​រៀប​តម្រាយ​ផ្លូវ​ឈានទៅ​បង្កើត​វិទ្យាស្ថាន​យុត្តិធម៌​កម្ពុជា​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​វិទ្យាស្ថាន​យុត្តិធម៌​កម្ពុជា ទំនងជា​នឹង​កើតចេញ​ជា​រូបរាង​នាពេលខាងមុខ ។​នេះ​បើតាម​អ្វីដែល​ជាការ​គិតគូរ​និង​ជំរុញ​ដោយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងយុត្តិធម៌​នាពេល​បច្ចុប្បន្ន​។​

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ស្នូល​ដើម្បី​ពិនិត្យ​និង​កែសម្រួល​ឯកសារ​ទស្សនាទាន​ស្តីពី​ការបង្កើត​វិទ្យាស្ថាន​យុត្តិធម៌​កម្ពុជា​(រូបថត ក្រសួងយុត្តិធម៌)

​ប្រភព​ក្រសួងយុត្តិធម៌​បាន​បង្ហាញថា​កាលពី​ព្រឹក​មិញ​នេះ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ស្នូល​ដើម្បី​ពិនិត្យ​និង​កែសម្រួល​ឯកសារ​ទស្សនាទាន​ស្តីពី​ការបង្កើត​វិទ្យាស្ថាន​យុត្តិធម៌​កម្ពុជា​។​

វិទ្យាស្ថាន​នេះ​មាន​បេសកកម្ម​សំខាន់​ចំនួន​បួន​រួមមានៈ​១.​សិក្សា​ស្រាវជ្រាវ​និង​វិភាគ​លើ​គោលនយោបាយ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ , ២.​រៀបចំ​វគ្គ​បណ្តុះបណ្តាល សុ​ក្រឹត្យ​ការ និង​វិក្រឹត្យការ ផ្នែក​ច្បាប់​និង​យុត្តិធម៌ រយៈពេល​វែង​និង​ខ្លី ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និស្សិត និង​សាធារណៈជន​,៣.​ធ្វើការ​ចងក្រង ផ្សព្វផ្សាយ និង​បោះពុម្ពផ្សាយ អត្ថបទ​វិភាគ ស្តីពី​ច្បាប់​និង​យុត្តិធម៌​នៅ​កម្ពុជា​និង​ទី​៤.​ធ្វើ​កិច្ចសហការ​ជាមួយ​ដៃគូ​និង​វិទ្យាស្ថាន​ដទៃទៀត​ក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ លើ​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាល និង​បោះពុម្ពផ្សាយ​អត្ថបទ​ស្រាវជ្រាវ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular