Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស បញ្ជូន...

ប៉ូលិស បញ្ជូន​បុរស​ម្នាក់ ដែល​ចាប់រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយុ​១០​ឆ្នាំ មក​តុលាការ​

​ដោយៈ ស​រិ​ទ្ធ / ព្រៃវែងៈ បុរស​ម្នាក់ បាន​ត្រូវ​កម្លាំង​អាវុធហត្ថ ខេត្តព្រៃវែង បញ្ជូនមក​សាលាដំបូង ខេត្តព្រៃវែង នៅ​រសៀល ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ដើម្បី​សាកសួរ ករណី​ចាប់រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយុ ១០ ឆ្នាំ បានសម្រេច ២ លើក ។​

​បុរស​រូបនេះ ឈ្មោះ រ័ត្ន យ៉ាន់ អាយុ ៧៦ ឆ្នាំ មាន​ទីលំនៅ ភូមិរ​ការ​ធំ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ត្រូវ កងរាជអាវុធហត្ថ ខេត្តព្រៃវែង ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​ពាក្យបណ្តឹង ពី​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ ។​

​ចំពោះមុខ​សមត្ថកិច្ច បុរស​ចំណាស់​រូបនេះ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេង​នោះ ប្រាកដ​មែន ដោយបាន​សម្រេច ២ ដង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular