Home ការកំណត់ ​ក្រុមការងារ​...

​ក្រុមការងារ​កែទម្រង់​ច្បាប់ ប្រជុំ​ពិនិត្យ កែសម្រួល ឯកសារ​ទស្សនាទាន ស្តីពី​ការបង្កើត​វិទ្យាស្ថាន យុត្តិធម៌​កម្ពុជា​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ជិន ម៉ា​លីន រដ្ឋលេខា​ធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ ក្រុមការងារ​ស្នូល ដើម្បី​ពិនិត្យ និង​កែសម្រួល ឯកសារ​ទស្សនាទាន ស្តីពី​ការបង្កើត​វិទ្យាស្ថាន​យុត្តិធម៌​កម្ពុជា​។​

​លោក ជិន ម៉ា​លីន បាន​មានប្រសាសន៍ ឱ្យដឹងថាៈ វិទ្យាស្ថាន​យុត្តិធម៌​កម្ពុជា​នេះ មាន​បេសកកម្ម​សំខាន់ ចំនួន​៤ រួមមានៈ ១.​សិក្សា ស្រាវជ្រាវ និង​វិភាគ​លើ គោលនយោបាយ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ , ២.​រៀបចំ​វគ្គ​បណ្តុះបណ្តាល សុ​ក្រឹត្យ​ការ និង​វិក្រឹត្យការ ផ្នែក​ច្បាប់ និង​យុត្តិធម៌ រយៈពេល​វែង និង​ខ្លី ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និស្សិត និង​សាធារណៈជន , ៣.​ធ្វើការ​ចងក្រង ផ្សព្វផ្សាយ និង​បោះពុម្ពផ្សាយ អត្ថបទ​វិភាគ ស្តីពី​ច្បាប់ និង​យុត្តិធម៌ នៅ​កម្ពុជា និង ៤.​ធ្វើ​កិច្ចសហការ ជាមួយ​ដៃគូ​នឹង​វិទ្យាស្ថាន​ដទៃទៀត ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ លើ​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាល និង​បោះពុម្ពផ្សាយ អត្ថបទ​ស្រាវជ្រាវ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular