Home ព័ត៌មានសំខាន់ៗ ចាប់ខ្លួន​មេខ...

ចាប់ខ្លួន​មេខ្យល់​ជិត ១០០​នាក់​និង​រកឃើញ​ពលករ​ជាង​៧០០​នាក់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ព្រំដែន​ថៃ​និង​វៀតណាម​បាន​ចាប់​ឃាត់ខ្លួន​មេខ្យល់​ដែល​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ជិត​១០០​នាក់ និង​បាន​រកឃើញ​ពលករ​ជាង ៧០០​នាក់ បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក គិត​ចាប់ពី​ថ្ងៃទី​១៣-២៥ ខែកុម្ភៈ​ម្សិលមិញ​។​នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(រូបថតឯកសារ)

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់ថា រយៈពេល ១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៣-២៥ ខែកុម្ភៈ​សមត្ថកិច្ច​បាន​បង្ក្រាបបាន​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ចំនួន ៧១​ករណី និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៩៤​នាក់ (​ស្រី ៧​នាក់​)​។ ក្នុងនោះ​មានដូចជា នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កោះកុង កំពត តាកែវ ស្វាយរៀង ភ្នំពេញ​។

​អ្នកនាំពាក្យ​ដដែល​បន្តថា សមត្ថកិច្ច​ក៏៏​បាន​រកឃើញ​ពលករ​ឆ្លងដែន​ខុសច្បាប់​ចំនួន ៧២៨​នាក់ ស្ត្រី​ចំនួន ២០៤​នាក់​)​។ ក្នុងនោះ​មានដូចជា​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន ១០៩​នាក់ , ស្វាយរៀង ចំនួន ១៣១​នាក់ , ប៉ៃលិន ចំនួន ១២១​នាក់ , តាកែវ ត្បូងឃ្មុំ កំពង់ឆ្នាំង កណ្តាល ភ្នំពេញ ស្វាយរៀង ព្រៃវែង ព្រះវិហារ និង​តាម​បណ្តាល​ខេត្ត​មួយចំនួនទៀត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​បាន​បញ្ជាក់ថា​អគ្គស្នងការ​នគរបាល​ជាតិ​បន្ត​ណែនាំ​ដល់​កងកម្លាំង​ជំនាញ​ខិតខំ​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​ផ្សេងទៀត​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕​សរន

ពលករខុសច្បាប់និងមេខ្យល់់ដែលសមត្ថកិច្ចរកឃើញនាពេលកន្លងទៅនេះ(រូបថតឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular