អគ្គនាយក​ស៊ីម៉ាក់​ថា រកឃើញ​គ្រាប់បែក​ទំងន់​២៣០​គីឡូក្រាម​មួយគ្រា​ប់​ទៀត​នៅ​ភ្នំពេញ​

​​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បាន​អះអាង​នៅលើ​បណ្តាញ សង្គម​របស់លោក​ថា មាន​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​ចំនួន ១ គ្រាប់​ត្រូវបាន​រកឃើញ​នៅ រាជធានី​ភ្នំពេញ ។

​លោក​បាន​អះអាងថា គ្រាប់​នោះ​កប់​ក្នុង​ដី​ក្នុង​ទឹក​អស់​រយ​:​ពេល​ប្រមាណ​ជា​៥០​ឆ្នាំ​មកហើយ ប៉ុន្តែ មើល​វា​នៅ​ថ្មីចែស ។

​លោក​បាន​អះអាងថា គ្រប់​បែក​នេះ​ជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ MK82 ទម្ងន់ ជិត​២៣០​គីឡូក្រាម ។

​លោក​បាន​បន្តថា វា​ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៦ ខែកុម្ភ​: ឆ្នាំ​២០២១ ប៉ុន្តែ​មិន​បញ្ជាក់​ទីតាំង​នោះទេ ប៉ុន្តែ​ទំនងជា​នៅ​ការដ្ឋាន​សាងសង់​ណាមួយ​នៅក្នុង​រាជធានី ។

​តាំងពី​ដើមឆ្នាំ មកដល់ពេលនេះ គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​ទំងន់ ជាង ២០០ គីឡូក្រាម​ឡើងទៅ ត្រូវបាន​រកឃើញ​ប្រមាណ​ជា ១០ គ្រាប់​ហើយ​នៅ​តាកែវ កំពត កោះកុង កណ្តាល និង ភ្នំពេញ​នេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular