Home ព័ត៌មានជាតិ សន្តិសុខ ​ក្មេងប្រុស​ម...

​ក្មេងប្រុស​ម្នាក់ បាន​ស្លាប់ ដោយសារ​ដីខ្សាច់ បាក់​សង្កត់ពីលើ នៅពេល​កំពុង​បូម​ខ្សាច់​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្មេងប្រុស​ម្នាក់ ត្រូវ​ដីខ្សាច់​បាក់​សង្កត់ពីលើ បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោច​អធម នៅក្នុង​រណ្ដៅ​ដែល​គេ​កំពុង​បូម​ខ្សាច់ នៅក្នុង​ការដ្ឋាន​បូម​ខ្សាច់ មួយកន្លែង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១១ និង​៣០ នាទី ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច ទួល​ខ្សាច់ ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បានឱ្យដឹងថាៈ ក្មេងប្រុស​រងគ្រោះ ឈ្មោះ វៃ សុវណ្ណ (​ហៅ ណាក់​) អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ស្រុក កើតហេតុ​ខាងលើ បានមក​ស៊ីឈ្នួល​បូម​ខ្សាច់ ឲ្យ​ឈ្មោះ ឈួន ចាន់​ដា ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ ខណៈពេល​កំពុងតែ​បូម​ខ្សាច់ ជនរងគ្រោះ ខាងលើ ក៏បាន​ចុះទៅ​មើល ទុយោ​ដែល​កំពង់​បូម ហើយ​ត្រូវបាន​រណ្តៅ​ដី បាន​បាក់​ខ្សាច់​សង្កត់ មកលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ រាវរក​ឃើញ ហើយ​នាំយកមក​ធ្វើបុណ្យ ទៅតាម​ប្រពៃណី​៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular