ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សិស្សក្រីក្រនិងកំព្រា ដែលកំពុងសិក្សា នៅអនុវិទ្យាល័យឈូក ឃុំចង្ហារ ស្រុកអូរជ្រៅ បានទទួលអំណោយសម្ភារៈសិក្សា ពីលោកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
សិស្សក្រីក្រ និងកំព្រា ចំនួន ៦ នាក់ ដែលកំពុងរៀន នៅអនុវិទ្យាល័យឈូកនោះ ក្នុងនោះ សិស្សកំព្រា មាន៣នាក់ រួមមានៈ ១-ឈ្មោះ សឿយ គឹមហៀង ភេទស្រី, ២-ឈ្មោះ ទឺ តន់ ភេទប្រុស និង៣-ឈ្មោះ យុន បូរ៉ា ភេទប្រុស និងសិស្សក្រីក្រ ក៏មាន ៣នាក់ដែរ រួមមានៈ ១-ឈ្មោះ ចិត្ត ពិសី ភេទស្រី ,
២-ឈ្មោះ ងាម សុខា ភេទស្រី និង ៦-ឈ្មោះ ឌី ធីណា ភេទប្រុស។
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ តំណាងអាណាព្យាបាលសិស្ស បានសូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរស របស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដែលលោកបានសន្ដោសប្រោសប្រណី អាណិតមេត្តា ជួយឧបត្ថម្ភសម្ភារ:សិក្សា ដល់សិស្សានុសិស្សខាងលើ ពោលគឺ ទោះមានចំនួនសិស្សតិចនាក់ ប៉ុន្តែក៏មានគុណប្រយោជន៍ដ៏ថ្លៃថ្លាដែរ ដ្បិតបានជួយកម្លាំងចិត្ត ដល់កុមារសិស្ស អោយបន្តខិតខំរៀនសូត្រ ពុំនោះទេ ពួកគេ នឹងបោះបង់ការសិក្សា៕/V