Home ព័ត៌មានសំខាន់ៗ ចាក់បន្ថែមខ្ស...

ចាក់បន្ថែមខ្សាច់ថ្មីលើឆ្នេរអូរឈើទាល

ដោយៈប.ខុន/ភ្នំពេញៈឆ្នេរអូរឈើទាលដែលមានខ្សាច់ទាបនិងខ្សាច់ខ្មៅនៅកន្លែងខ្លះដោយសារទំនាញនៃកម្លាំងទឹក រលកកំពុងត្រូវបានធ្វើការកែលម្អចាក់ខ្សាច់ថ្មីបន្ថែមដោយរដ្ឋបាលខេត្តព្រះសីហនុ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបាន ប្រាប់ឱ្យរស្មីកម្ពុជានៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០២១ថាខ្សាច់ដែលបានចាក់នៅលើឆ្នេរសាធារណៈអូរឈើទាលកន្លែងដែលមានសភាពមិនស្មើនិងមានពណ៍ខ្មៅនេះជាខ្សាច់បានមកពីការសុំគេចំនួនជាង១០០ឡានធំ បានចាប់ផ្តើមចាក់និងឈូសសម្អាតកាលពីថ្ងៃទី២៦ខែកុម្ភៈ។

ការចាក់បន្ថែមខ្សាច់ដើម្បីកែលម្អឆ្នេរនេះលោកអភិបាលខេត្តបញ្ជាក់ថាត្រូវធ្វើនៅគ្រប់ឆ្នេរដែលមានសភាពមិនស្អាតល្អ តែចំពោះមុខចាក់នៅឆ្នេរអូរឈើទាលសិនបានប៉ុណ្ណាយកប៉ុណ្ណឹងសិន។

ឆ្នេរសាធារណៈរនៅក្រុងព្រះសីហនុខេត្តព្រះសីហនុដែលជាកន្លែងលេងកម្សាន្តនិងលំហែកាយទាំងឆ្នេរខ្សាច់និងឆ្នេរថ្ម(ពយ)មានប្រវែងប្រមាណជា១៤គីឡូម៉ែត្រក្នុងនេះមានឆ្នេរខ្សាច់ប្រវែងប្រមាណជា៩គីឡូម៉ែត្រ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular