បុរស​ម្នាក់​ស្លាប់​ដោយ​ខ្យល់ គ បុរស​ម្នាក់ទៀត​ចង ក សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ ២​ទីតាំង​ផ្សេងគ្នា​

1099
ចែករម្លែក

(​ភ្នំពេញ​)៖ ករណី​ទី​១ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់ ខណៈដែល​គ្មាន​បន្ទប់​ស្នាក់នៅ​ត្រឹមត្រូវ ទៅ​ដេក​ស្នាក់អាស្រ័យ​លើ​គ្រែ​មុខ​បន្ទប់​ជួល​របស់គេ ក្រោយពី​ឡើង​ដេក​សម្រាក​ពី​ពេលយប់ គ្មាន​អ្នកណា​ចាប់អារម្មណ៍ រហូតដល់​ព្រឹក​ឡើង ស្រាប់តែ​ប្រទះឃើញ​ដេកស្លាប់​ទៅវិញ ដោយសារ​ជម្ងឺ​ខ្យល់គ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅមុខ បន្ទប់​ជួល​លេខ​៦ ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ចំណែក​ករណី​ទី​២ បុរស​ជា​មេការ​សំណង់​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ថ្នាំ​អស់​១​លីត្រ​រួច​ឡើងទៅ លើផ្ទះ​ចូល​បន្ទប់ដេក​បានធ្វើ​អត្តឃាត​ដោយ​យក​ខោជើងវែង​របស់​ប្រពន្ធ​ចងក​ភ្ជាប់​ទៅនឹង​ដែក​ផ្ទោង​ដំបូលផ្ទះ​សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៨​ចំណុច​បន្ទប់ដេក​លើផ្ទះ​ឈើ​មួយកន្លែង​ផ្លូវ​បេតុង​ក្រុម​១១​ភូមិ​បាក់​ខែង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យឃើញថា​បុរស​ទី​១​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន ចំ​ណែ​ល​មេការ​សំណង់​ដែល​ចង ក ពិតជា​ស្លាប់​ដោយ​ដារ​ចង ក ពិតប្រាកដ​មែន សព​ទាំង​២ ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​: ចាន់តូ​

បុរសម្នាក់ស្លាប់ដោយខ្យល់ គ បុរសម្នាក់ទៀតចង ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ២ទីតាំងផ្សេងគ្នាដោយៈចាន់តូភ្នំពេញៈ ករណីទី១ បុរសជាកម្មកររោងចក្រម្នាក់ ខណៈដែលគ្មានបន្ទប់ស្នាក់នៅត្រឹមត្រូវ ទៅដេកស្នាក់អាស្រ័យលើគ្រែមុខបន្ទប់ជួលរបស់គេ ក្រោយពីឡើងដេកសម្រាកពីពេលយប់ គ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់ព្រឹកឡើង ស្រាប់តែប្រទះឃើញដេកស្លាប់ទៅវិញ ដោយសារជម្ងឺខ្យល់គ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅមុខបន្ទប់ជួលលេខ៦ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ចំណែកករណីទី២ បុរសជាមេការសំណង់ម្នាក់បន្ទាប់ពីផឹកស្រាថ្នាំអស់១លីត្ររួចឡើងទៅលើផ្ទះចូលបន្ទប់ដេកបានធ្វើអត្តឃាតដោយយកខោជើងវែងរបស់ប្រពន្ធចងកភ្ជាប់ទៅនឹងដែកផ្ទោងដំបូលផ្ទះសម្លាប់ខ្លួនដោយពុំដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨ចំណុចបន្ទប់ដេកលើផ្ទះឈើមួយកន្លែងផ្លូវបេតុងក្រុម១១ភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធនាីភ្នំពេញ ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យឃើញថាបុរសទី១ស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ចំណែលមេការសំណង់ដែលចង ក ពិតជាស្លាប់ដោយដារចង ក ពិតប្រាកដមែន សពទាំង២ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Posted by Rasmei Kampuchea Daily on Saturday, April 28, 2018