បុរសម្នាក់ បានផឹកស្រាស្រវឹង ទាស់សំដីគ្នា ជាមួយឪពុកបង្កើត ហើយបានប្រើដងចប វាយឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយជាមួយគ្នានេះ ជនសង្ស័យ ក៏បានវាយទៅលើមនុស្សចាស់ ៣ នាក់ផ្សេងទៀត បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ថែមទៀត។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ១ រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
