Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​ថៃ ខ្វែងគំនិត​គ្នា​អំពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​គេ​និយាយ​ថា​កំពុង​ខ្វែងគំនិត​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​មេដឹកនាំ​គណបក្ស ផា​ឡាង ប្រា​ចា​រ៉ា​ត​(PPRP)​អំពី​ការ​​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នង​ពេល​ឆាប់ៗ​។​

​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ថា ឧត្តមសេនីយ៍ប្រា​យុទ្ធ ចង់​នាំ​អ្នកជំនាញ​មាន​វិជ្ជាជីវៈ​ចូល​ក្នុង​គណៈរដ្ឋមន្ត្រី តែ​ឧត្តមសេនីយ៍ ប្រា​វីត​ដែលជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​មេ​ដឹក​​នាំ​គណបក្ស​កាន់អំណាច ផា​ឡាង ប្រា​ចា​រ៉ា​ត សង្ឃឹមថា​លោកនាយក​រដ្ឋមន្ត្រី​នឹង​ផ្តល់​តំណែង​ដល់​សមាជិក​បក្ស​របស់​លោក​។​

​ការរុះរើ​គណៈរដ្ឋមន្ត្រី​មួយ​ទំនងជា​ការជៀស​មិន​ផុត​បន្ទាប់​ពី​រដ្ឋមន្ត្រី​៣​នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ពុធ​និង​ត្រូវ​បាត់បង់​តំណែង​របស់​គេ​ជា​ស្វ័យប្រវត្តិ​។​នៅ​ថ្ងៃ​បន្ទាប់​លោក​ឧត្តមសេនីយ៍ ប្រា​វីត​​ត្រូវ​បាន​សួរ ថា​តើ​នឹង​មាន​ការរុះរើ​តែ​មុខតំណែង​៣​នេះ​ទេ​ឬ លោក​បាន​ឆ្លើយតប​ថា​ការពិត​និត្យ​ដំបូង​ផ្តោត​លើ​មុខ​តំណែង​នៅ​ទំនេរ​នេះ និង​បន្ទាប់មក​នឹង​សំរេច​ថា​តើ​ត្រូវ​ផ្លាស់ប្តូរ​ថែម​ទៀត​ឬ​យ៉ាង​​ណា​។​

​ក្នុងចំណោម​អ្នក​ក្រៅ​បក្ស​ដែល​លោកនាយក​រដ្ឋមន្ត្រី​គ្រោង​បញ្ចូល​ក្នុង​គណៈរដ្ឋមន្ត្រី រួម​មាន​ទីប្រឹក្សា​របស់​លោក​ម្នាក់ តែ​ផែនការ​នេះ​បណ្តាលអោយ​ក្រុម​សមាជិកសភា​៩០​រូប​របស់​គណបក្ស PPRP​ជំទាស់​​និង​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដើម្បី​គាំទ្រ​ឧត្តមសេនីយ៍ ប្រា​វីត សំរេច​ថា​តើ​សមាជិក​បក្ស​ណា​ម្នាក់​គួរ​ត្រូវ​តែងតាំង​សំរាប់​មុខ​តំណែង​រដ្ឋមន្ត្រី​អប់រំ​ដែល​នៅ​ទំនេរ​៕

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា(ស្តាំ) និង​ឧបនាយករដ្ឋមន្ត្រី និង​ជា​មេដឹកនាំ​គណបក្ស ផា​ឡាង ប្រា​ចា​រ៉ា​ត លោក​ប្រា​វីត វង់​ស៊ូ​វ៉ុន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular