Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ខេត្តក...

នគរបាល​ខេត្តកណ្តាល បញ្ជូន​ជនសង្ស័យ ៤ នាក់ មក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ក្លែង ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធ​បទល្មើស ក្លែង​ហត្ថលេខា និង​ត្រា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រើប្រាស់​ឯកសណ្ឋាន​យោធា ក្លែងក្លាយ​។

​សមត្ថកិច្ច បាន​បញ្ជូន​ក្រុម​ជនសង្ស័យ មក​អយ្យការ​អម​សាលាដំបូង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ហើយ​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី កំពុង​សាកសួរ តាម​នីតិវិធី ។

​ជនសង្ស័យ ទាំង ៤ នាក់​នេះ បាន​ប្រព្រឹត្ត​បទល្មើស កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​ក​ញ្ច្រាំ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular