Home ព័ត៌មានអន្តរជាតិ យាន​ស្រាវជ្រា...

យាន​ស្រាវជ្រាវ​៥​បាន​បញ្ជូន​ទៅ​ភព​ព្រះ​អង្គារ​ហើយ ពេល​ណា​ទើប​មនុស្ស​ទៅ​ដែរ​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ជាមួយនឹង​ការ​ចុះចត​ដោយ​គ្មាន​បញ្ហា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យាន​ស្រាវជ្រាវ Perseverance របស់​អង្គការ​ណា​សាបាន​ក្លាយ​ជា​យាន​ទី ៥ បាន​ទៅ​ដល់​ភព​ព្រះ​អង្គារ ដូច្នេះ​តើ​ពេល​ណា​ទើប​យើង​អាច​រំពឹង​សម្រេច​គោលដៅ​បញ្ជូន​យាន​មាន​មនុស្ស​ទៅ​ទីនោះ​ដែរ​?

​កម្មវិធី Artemis នាពេល​បច្ចុប្បន្ន​របស់​ណា​សា​ត្រូវបាន​ចាត់ទុកជា​បេសកកម្ម “​ពី​ព្រះ​ចន្ទ​ទៅ​ភព​ព្រះ​អង្គារ​” ហើយ​លោក​ស្ទីវ យួ​ឈិក អ្នកគ្រប់គ្រង​ស្តីទី​បាន​រំលឹក​ឡើងវិញ​នូវ​សេចក្តីប្រាថ្នា​របស់​គាត់ គឺ “​ពី​ពាក់កណ្តាល​ទសវត្សរ៍រ​ហូត​ដល់​ចុង​ទសវត្សរ៍ ២០៣០” នឹង​ឱ្យ​ជនជាតិ​អាម៉េរិក​ជាន់​លើ​ភព​ក្រហម​នេះ​ឱ្យបាន​។​

​ប៉ុន្តែ​ខណៈដំណើរ​ទៅ​ភព​នេះ​ពឹង​លើ​បច្ចេកវិជ្ជា​ទំនើប​ថ្មីៗ​ទាំងស្រុង អ្នកជំនាញ​និយាយថា​វា​ប្រហែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍​ទៀត​ទម្រាំ​មាន​មនុស្ស​ទៅ​ដល់​ភព​ព្រះ​អង្គារ​ដោយសារតែ​ភាព​មិន​ច្បាស់​​លាស់​នៃ​ថវិកា​។​

​លោក វើន​ញើ វ៉ុន​ប្រូ​ន ជា​ស្ថាបនិក​កម្មវិធី​អា​ប៉ូ​ឡូ បាន​ចាប់ផ្តើម​ធ្វើកា​រលើ​បេសកកម្ម​ទៅ​ភព​ព្រះ​អង្គារ​ភ្លាមៗ​បន្ទាប់​ពី​ការ​ចុះចត​យាន​លើ​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ១៩៦៩ ប៉ុន្តែ​ដូច​ផែនការ​មុនៗ​ដែរ ផែនការ​នេះ​មិន​ដែល​លេចចេញ​ជា​រូបរាង​ទេ​។​

​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ផែនការ​នេះ​ពិបាក​ដូច្នេះ​? ចម្លើយ​គឺ​មកពី​ភព​ព្រះ​អង្គារ​នៅ​ឆ្ងាយ​ខ្លាំងពេក​។​

​អវកាស​យានិក ដែល​ធ្វើដំណើរ​ទៅ​ភព​ព្រះ​អង្គារ នឹង​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល ២២៥ លាន​គីឡូម៉ែត្រ អាស្រ័យ​លើ​កន្លែង​ដែល​ភព​ទាំងពីរ​មាន​ទំនាក់ទំនង​នឹង​គ្នា​។​

​នោះ​មានន័យថា ការធ្វើដំណើរ​ជា​ច្រើន​ខែ​ដូច្នេះ អវកាសយានិក​នឹង​ប្រឈម​មុខ​នឹង​ហានិភ័យ​សុខភាព​ធំៗ​ពីរ គឺ វិទ្យុ​សកម្ម និង មីក្រូ​ជីវសាស្ត្រ​។​

​វិទ្យុសកម្ម​បង្កើន​ឱកាស​នៃ​ការវិវត្ត​ទៅជា​ជំងឺមហារីក ខណៈ​មីក្រូ​ជីវសាស្ត្រ​ធ្វើឱ្យ​ថយចុះ​ភាពរឹងមាំ​របស់​ឆ្អឹង​និង​ម៉ាស​សាច់ដុំ​។​

​ប្រសិនបើ​អ្វីៗ​ដំណើរការ​ខុស​បច្ចេក​ទេស បញ្ហា​ទាំងនោះ​នឹង​ត្រូវ​ដោះស្រាយ​នៅ​លើ​ភព​ព្រះ​អង្គារ​ដោយ​ខ្លួនឯង​៕

អ្នកជំនាញ​និយាយថា​វា​ប្រហែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍​ទៀត​ទម្រាំ​មាន​មនុស្ស​ទៅ​ដល់​ភព​ព្រះ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular