Home ព័ត៌មានអន្តរជាតិ គេច​ពី​ការធ្វ...

គេច​ពី​ការធ្វើ​ចត្តា​ឡី​ស័ក​ដើម្បី​ទៅ​ជួប​សង្សារ ត្រូវដាក់​ទោស​អោយ​ជាប់គុក​២​សប្តាហ៍​និង​ពិន័យ​ប្រាក់​

ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖​បុរស​អង់គ្លេស​ម្នាក់​បាន​រំលោភ​វិធាន​ចត្តា​ឡីស័​កដោយ​បាន​លួចចេញ​ពី​បន្ទប់​សណ្ឋាគារ​Ritz-Carlton Millenia Singapore របស់​ខ្លួន​ដើម្បី​ទៅ​ជួប​គូស្នេហ៍​។​គាត់កាលពី​​ម្សិលមិញ ត្រូវបាន​កាត់ទោស​ដាក់​គុក​២​សប្តាហ៍​កាល​ព្រម​ទាំង​ពិន័យ​ប្រាក់​១​ពាន់​ដុល្លារ​សិង្ហ​បុរី​។​

​លោក​នី​កែ​ល ស្គី អាយុ​៥២​ឆ្នាំ បាន​ចាកចេញ​ពី​បន្ទប់​នៅ​ជាន់​ទី​១៤​ដើម្បី​ទៅ​ជួប​នាង អា​ហ្កា​ថា ម៉ា​ហ្គេស អេ​យ៉ាម៉ាឡាយ ដែល​ស្នាក់នៅ​ក្នុង​បន្ទប់​មួយ​ទៀត​នៅ​ជាន់​ទី​២៧​នៃ​សណ្ឋាគារ​ដដែល​កាលពីខែកញ្ញាឆ្នាំមុន។

​នាង​មិន​ជាប់​ការធ្វើ​ចត្តា​ឡី​ស័ក​ទេ តែ​ស្ត្រី​សិង្ហ​បុរី​វ័យ​៣៩​ឆ្នាំ​រូប​នេះ​ក៏​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​១​សប្តាហ៍ ក្រោយ​ឆ្លើយ​ទទួល​ទោស​កំហុស​ក្រោម​ច្បាប់​ប្រឆាំង​ជំងឺឆ្លង​។​

​តាមពិត​លោក​នី​កែ​ល ស្គី បាន​មក​ដល់​សិង្ហ​បុរី​កាលពី​ថ្ងៃ​២០​​កញា​ឆ្នាំ​មុន​និង​បាន​ចាក​ចេញពី​បន្ទប់​ទៅ​ជួប​សង្សារ​នៅ​ថ្ងៃ​២១​កញ្ញា​​ឆ្នាំ​មុន​ដោយ​មិន​បាន​ពាក់​ម៉ាស់​។​​កាលណោះអ្នកទាំងពីរនៅជាសង្សារគ្នានៅឡើយ។

អ្នក​ទាំង​ពីរ​បាន​រៀបការ​នៅ​សិង្ហ​បុរី​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​។

​ក្រោម​ច្បាប់​សិង្ហ​បុរី អ្នករំលោភ​ការធ្វើ​ចត្តា​ឡី​ស័​កអាច​ជាប់​គុកដល់​ទៅ​៦​ខែ​និង​ពិន័យ​ប្រាក់​១​ម៉ឺន​ដុល្លារ តែ​សំណាង​លោកស្គី​ជាប់​គុកតែ​២​សប្តាហ៍​និង​អស់​ប្រាក់​តែ​១​ពាន់​ដុល្លារ​៕

​លោកស្គី បាន​ចាកចេញ​ពី​បន្ទប់​សណ្ឋាគារ​នៅ​ជាន់​ទី​១៤​ដើម្បី​ជួប​ប្រពន្ធ​នៅ​ជាន់​ទី​២៧ ដោយ​រំលោភ​វិធាន​ចត្តា​ឡីស័​កនៅ​សិង្ហបុរី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular