Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​នឹងមា...

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​ផ្ទាំង​កញ្ចក់​សូ​ឡា

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ខណៈដែល​ការប្រើប្រាស់​សូ​ឡា​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង នោះ ក្រុមហ៊ុន​មួយ​កំពុងតែ​ដាក់សំណើរ​ស្នើសុំ​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​កញ្ចក់​សូ​ឡា នេះ​ឡើង ។

​ក្រុមប្រឹក្សា​អភិ វ​ឌ្ឈ​ន៍​កម្ពុជា​បាន​រាយការណ៍​ថា ក្រុមហ៊ុន​ដែលមាន​គម្រោង​នឹង​កសាង​រោងចក្រ ផលិត​កញ្ចក់​សូ​ឡា នេះ​គឺ ក្រុមហ៊ុន​មួយ ឈ្មោះ “GLAMOR GLASS CO., LTD”​។

​ប្រភព​ដដែល​បាន​អះអាងថា ក្រុមហ៊ុន​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ឲ្យ​បើក​ហើយ ។

​ក្រុមហ៊ុន “GLAMOR GLASS CO., LTD” នេះ​នឹងមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គិរីសាគរ កោះកុង​, មាន​ទុនវិនិយោគ​ប្រមាណ ៧,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩០​កន្លែង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular