Home កម្សាន្ត ឆ្កែ​បារាំង​រ...

ឆ្កែ​បារាំង​របស់ឡេ​ឌីហ្គា​ហ្គារក​ឃើញ​វិញ​ហើយ ដោយ​គ្មាន​របួស​អ្វី​ទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នាយកដ្ឋាន​ប៉ូលិស​ក្រុង​ឡូ​ស​អែន​ជើ​ឡេស​បានបញ្ជាក់​ថា ឆ្កែ​បារាំង​ពីរ​ក្បាល​ឈ្មោះ កូជី និង ហ្គូ​ស្តាវ ដែល​ចោរ​លួច​ពី​ឡេឌី ហ្គា​ហ្គា កាលពីដើម​សប្តាហ៍​នេះ​ត្រូវបាន​រកឃើញ​វិញ​​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​កុម្ភៈ​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ឆ្កែ​ទាំងពីរ​របស់ឡេ​ឌីហ្គា​ហ្គា​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ស្ថានីយ​ប៉ូលិស​ក្នុង​មូលដ្ឋាន​ហើយ​ពួក​វា​បាន​ជួបជុំ​ជាមួយ​តំណាង​របស់ឡេ​ឌីហ្គា​ហ្គា​វិញ​ដោយ​​សុវត្ថិភាព​”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បាន​ទម្លាយ​ព័ត៌មាន​រកឃើញ​ឆ្កែ​នេះ​មុនគេ​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា សត្វ​ឆ្កែ​ទាំង​ពីរ​ត្រូវបាន​នាំ​ទៅ​ស្ថានីយ​ប៉ូលិស​សហគមន៍​អូឡាំពិក​របស់​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ឡូ​ស​អែន​ជើ​ឡេស​ដោយ​ស្ត្រី​ម្នាក់​ដែល​ហាក់​មិន​ពាក់ព័ន្ធ​ជាមួយ​ការ​​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ​ទៅលើ​អ្នក​បណ្តើរ​ឆ្កែ ដែល​ចោរ​បាន​លួច​យក​ឆ្កែ​ទាំងពីរ​ពី​រូបគេ​នោះទេ​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ស្ត្រី​នោះ​ទទួលបាន​ឆ្កែ​ទាំង​ពីរ​យ៉ាងម៉េច​ទេ ប៉ុន្តែ​ការពិត​គឺថា​ឆ្កែ​បារាំង​រកឃើញ​វិញ​នេះ​ពិត​ជា​របស់ឡេ​ឌីហ្គា​ហ្គា​ពិតមែន ដែល​វា​ត្រូវ​បាន​បញ្ជាក់​ដោយ​តំណាង​និង​អ្នក​ស៊ើបអង្កេត​។​

​សត្វ​ឆ្កែ​ទាំង​ពីរ​ត្រូវបាន​ចោរលួច​ពី​អ្នក​បណ្តើរ​ឆ្កែ​របស់​ហ្គា​ហ្គា ឈ្មោះ រ៉ា​យ​អែ​ន ហ្វីស​ស័រ ដែល​បុរស​ពីរ​នាក់​បាញ់​ចំ​ទ្រូង ហើយ​លួច​យក​ឆ្កែ​ពីរ​ក្បាល​នៅ​សង្កាត់​ហូលីវូដ​។​

​ឃាតករ​ទាំង​ពីរ​រត់​គេចខ្លួន​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ​។

​ហ្គា​ហ្គា​ហាក់ខូចចិ​ត្ត​ដែល​ចោរ​លួច​សត្វ​ចិញ្ចឹម​ជាទី​ស្រលាញ់​របស់​នាង ហើយ​បាន​ប្រកាស​ផ្តល់​រង្វាន់ ៥០០.០០០ ដុល្លារ​ដល់​អ្នក​ដែល​ប្រគល់​ឆ្កែ​ឱ្យ​នាង​វិញ​ហើយ​បាន​សរសើរ​ហ្វីស​ស័រដែល​បាន​ប្រថុយជី​វិតរប​ស់​​គាត់​សម្រាប់​គ្រួសារ​របស់​យើង​។ លោក​វរសេនីយ៍ឯក ចូ​ណាថា​ន ធី​បផេត មេបញ្ជាការ​នៃ​សង្កាត់​ដែល​មាន​ករណី​ប្លន់​នេះ​បាន​និយាយថា បុរស​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​រួចផុតជីវិត​ពី​របួស​របស់​គាត់​៕

ឆ្កែតឿ​ទាំងពីរ​បាន​ជួបជុំ​ជាមួយ​ឡេឌី​ហ្គា​ហ្គា​វិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular