ខ្លែងស្រាក​បក្សី​ដែលមាន​ឈ្មោះ​មិនសូវ​ល្អ​តាម​ជំនឿ​របស់​ខ្មែរ​

ស្រាវជ្រាវ​: ជា សីហ​:/​ភ្នំពេញ​: ខ្លែងស្រាក​គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែល​ត្រូវបាន ប្រជាពលរដ្ឋ​កម្ពុជា​ជាទូទៅ​យល់ថា​ជា​ឈ្មោះ​បក្សី​ដែល​មិនសូវ​ល្អ​តាម​ជំនឿ​របស់​ប្រពៃណី​ខ្មែរ​ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បាន​អះអាងថា​វា​គឺជា​បក្សី​ធម្មតា​ដូច​បក្សី ឯទៀត​ដែលមាន​ដែន​ជំរក​នៅក្នុង​ប្រទេស​កម្ពុ​ជា​។

​សត្វ​បក្សី​ប្រភេទ​នេះ​គឺជា​បក្សី​ដែលមាន​ទំហំ​ដងខ្លួន​ពី 34 ទៅ 36 cm​។ វា​គឺជា​ប្រភេទ​បក្សី ដែល​ផ្នែក​ពោះ​មាន​ពណ៌​ប្រផេះ​និង​ផ្នែក​ខ្នង​មាន​ពណ៌​មាស​ព្រមទាំង​មាន​អុច​ជា​ជួល​ជួប​ចាប់ពី​បន្ទូលក្បាល​រហូតដល់​ដើម​ផ្ទាំង​ស្លាប​នៃ​នឹង​ផ្នែក​ពោះ​ទាំងមូល​។​

​បក្សី​ប្រភេទ​នេះ​គឺជា​ប្រភេទ​បក្សី​ដែលមាន​ភ្នែក​ពណ៌​ត្នោត​ចាស់​ហើយ​មាន​ដែន​ជំរក​តាម​វាលលំហ វាលស្រែ ដំណាំ​កសិកម្ម វាលភក់ ទីប្រជុំជន​និង​ទីក្រុង​។ របាយ​របស់​វា​ត្រូវបាន​គេ ដឹងថា​មាន​វត្តមាន​ពេញ​មួយឆ្នាំ​នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ​រដូវ​បន្ត​ពូជ​របស់​វា​ក៏មាន​រយៈពេល​ពេញ​មួយឆ្នាំ​ផងដែរ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular