Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ស្...

សមត្ថកិច្ច ស្វែងរក​អត្តសញ្ញាណ សាកសព​បុរស ជនបរទេស​ម្នាក់ រសាត់អណ្តែត មក​ឆ្នេរសមុទ្រ​កោះរ៉ុង​សន្លឹម​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ អ្នកស្រុក ប្រទះឃើញ​សាកសព​បុរស ជនបរទេស​ម្នាក់ អណ្តែត​ក្នុង​ទឹកសមុទ្រ នៅត្រង់ចំណុច មុខ​បឹង​ហ្គា​ឡូ ដូ​ហ្វី​ន​បេ ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ ពី​ឆ្នេរ​ខ្សាច់ ដោយ​មិនទាន់​ដឹង​ពី មូលហេតុ​នៅឡើយ​។ ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច បាន​កំពុង​ស្វែងរក​អត្តសញ្ញាណ សាកសព​ជនបរទេស​នេះ​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ អ្នកស្រុក បាន​រាយការណ៍​ប្រាប់ នៅ​ម៉ោង​ប្រមាណ ២ រសៀល ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា ពួកគាត់​បាន​ប្រទះឃើញ សាកសព​បុរស ជនបរទេស​ម្នាក់ នៅ​ឆ្នេរ​ខ្សាច់​សមុទ្រ ក្នុងភូមិ​កោះរ៉ុង​សន្លឹម (​សា​រ៉ា​សិន​បេ​) សង្កាត់​កោះរ៉ុង សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​ដដែល បាន​បន្តថាៈ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កងកម្លាំង បាន​ចុះមក ដល់​កន្លែងកើតហេតុ និង​បាន​ចុះទៅ​ស្រង់ យក​សាកសព នោះមក តម្កល់ទុក​នៅលើ​ឆ្នេរ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ជនរងគ្រោះ ដើម្បី​ផ្តល់ព័ត៌មាន ជូន​ស្ថានទូត​សាមី ចាត់ការ​បន្ត តាម​នីតិវិធី​។​

​សមត្ថកិច្ច​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ សូម​អំពាវនាវ ចំពោះ​ពលរដ្ឋ និង​មិត្ត​ភ័ក្ត្រ ជនរងគ្រោះ មេត្តា​អញ្ជើញ​ចូលរួម ផ្តល់​អត្តសញ្ញាណ​ជនរងគ្រោះ ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​សម្រួល​ដល់​ការស្រាវជ្រាវ រក​មូលហេតុ នៃ​ការស្លាប់​របស់​ជនរងគ្រោះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular