​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពង្រឹងកម្លាំង​ប្រចាំការ តាម​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យ​អនុវត្តបាន​ម៉ឺងម៉ាត់​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ នៅ​អធិការដ្ឋាន កាលពី​ថ្ងៃទី​២៦ ខែកុម្ភ​: ឆ្នាំ​២០២១ ដើម្បី​ផ្សព្វផ្សាយ និង​បែងចែក​កម្លាំង​ប្រចាំការ តាម​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក និង​គោលដៅ​ព្យាបាល ជាពិសេស​កងកម្លាំង ទាំងអស់ ត្រូវតែ​បំពេញ​តួនាទី ភារកិច្ច​ឲ្យ​បានល្អ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបាន​ល្អ នៅ​គ្រប់​ទីតាំង​ទាំងអស់​។​

​លោក​អធិការនគរបាល បាន​បន្តថាៈ កម្លាំង​ទាំងអស់ ដែល​ប្រចាំការ​តាម​គោលដៅ ត្រូវតែ​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ ពិសេស​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular