Home ព័ត៌មានសំខាន់ៗ ទ្រមាក់ខ្លាជា...

ទ្រមាក់ខ្លាជាបក្សីមួយប្រភេទដែលមានដែនជម្រកនៅកម្ពុជា

ស្រាវជ្រាវ: ជា សីហ:/ភ្នំពេញ: ប្រសិនបើឮឈ្មោះយើងពិតជាមិនជឿថាវាគឺជាឈ្មោះប្រភេទបក្សីមួយនៅកម្ពុជានោះឡើយ ប៉ុន្តែការពិតតាមកំណត់ត្រាសត្វស្លាបដែលចងក្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទកាលពីពេលកន្លងទៅនេះបានឲ្យដឹងថាវាពិតគឺជាឈ្មោះបក្សីដែលមានដែនជម្រកនៅកម្ពុជាមែន។

ទ្រមាក់ខ្លាគឺជាប្រភេទបក្សីដែលមានដងខ្លួនទំហំប្រមាណជា ៣០.៥ទៅ ៣៣.៥ ស.ម។

វាគឺជាប្រភេទបក្សីដែលមានមាឌតូចជាងប្រភេទទ្រមាក់ខ្លាផ្សេងៗទៀតដោយវាមានដងខ្លួនពណ៌ខ្មៅទង់ដែងភ្លឺភ្នែកពណ៌ខៀវកន្ទុយស្រឡូនរីកចុងដូចជាវែក។

បក្សីប្រភេទនេះច្រើនមានដែនជម្រកនៅព្រៃកោងកាង ព្រៃគុម្ពោត ដំណុះព្រៃខ្ចី ព្រៃឫស្សី ព្រៃរបោះ ហើយរបាយរបស់វាគឺមានវត្តមានពេញមួយឆ្នាំនិងគ្រប់ទីកន្លែងនៅក្នុងតំបន់ទាំងនោះ។រដូវបន្តពូជរបស់វាគឺចាប់ពីខែមេសាដល់ខែសីហា៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular