ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះ លោក អ្នក ធ្វើអ្វីក៏ដោយតែងមិនសូវឆ្លើយតបជាលទ្ធផលដូចជាក្តីប្រាថ្នាប៉ុន្មានឡើយទេ ហើយពិសេសការសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ផង។ក្នុងថ្ងៃនេះដែរបើមានបញ្ហាអ្វីប៉ះទង្គិចលោកអ្នកគប្បីគ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយកើតពីរឿងរាវតូចតាចរីកក្លាយជាធំដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទណាមួយកើតឡើង។
រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងមានបញ្ហារកាំចិត្តច្រើន ដូចនេះត្រូវចេះពូនជ្រោយសេចក្តីស្នេហាបន្តិចទើបប្រសើរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានការចាប់ផ្តើម ឬ រៀបចំពិធីអ្វីមួយគឺតែងជួបប្រទះនូវបញ្ហារកាំរកូសខ្លះៗកើតឡើង។ក្រៅពីនេះលោកអ្នកមិនត្រូវមានចិត្តមានះ ឬ ចិត្តក្តៅដាក់ខ្លួនឡើយពីព្រោះថាមានតែជួបនូវរឿងរាវឥតឈប់ឈរប៉ុណ្ណោះ។ការប្រកបការងារថ្ងៃនេះភាគច្រើនតែងមានលេចចេញនូវពាក្យសម្តីមិនល្អ ឬមិនដូច្នេះក៏ក្រុមមនុស្សចាំចាប់កំហុសច្រើនដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏យ៉ាប់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕
ឆ្នាំខាល
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំខ្លានៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះរាល់ការសម្រេចចិត្តអ្វីមួយគឺងាយជួបនូវបញ្ហាចំពោះមុខណាស់គប្បីប្រយ័ត្នប្រយែង។ថ្ងៃនេះដែរការបំពេញការងារលោកអ្នកតែងកើតបញ្ហាតប់ប្រម៉ល់ និងមានរឿងរាវមិនល្អយាយីផង។លោកអ្នកតោងតែរកពេលវេលាបំពេញកិច្ចការអ្វីដែលខ្លួនឯងចូលចិត្តឬធ្វើអ្វីដែលខ្លួនឯងអាចធ្វើទៅបានទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ម្តងល្អូកល្អិនម្តងពាក់មុខយក្សដាក់គ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយតែងមានរឿងរាវល្អៗរត់ចូល ហើយបញ្ហាឧបទ្រពចង្រៃមួយចំនួនដែលប្រុងរត់ចូលបែរជារត់ចេញទៅវិញផងដែរ។ការប្រកបការងារអ្វីឃើញថាតែងមានសញ្ញា ភ្លើង ខៀវ រង់ចាំហើយពិសេសធ្វើតិចទទួលបានផលច្រើនថែមទៀត។ចំពោះអ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទ ហើយចង់មានការលួងលោមឱ្យជានាគ្នាវិញក៏ជាឱកាសប្រពៃណាស់ផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកមិនត្រូវគិតអ្វីងាយៗឡើយពីព្រោះថាការគិតរាក់ឬគិតមិនគ្រុបជ្រុងជ្រោយនេះហើយធ្វើឱ្យជីវិតអ្នកមិនមានការរីកចម្រើនតាមអ្វីដែលអាចធ្វើទៅរួចមកទល់សព្វថ្ងៃនេះ។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកគួររវាសរវៃប្រកបការងារ ហើយដាច់ខាតមិនត្រូវដំអក់ឬខ្ជិលច្រអូសនោះឡើយទើបក្តីចម្រុងចម្រើនមានច្រើនជាងនេះទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីគាប់ចិត្តមកវិញផងដែរ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ចូលស្តីដណ្តឹងគឺជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយ ក្រុមមនុស្សក៏បានផ្តល់នូវសេចក្តីរីករាយមួយចំនួនមកវិញដែរ ។ការប្រកបការងារមានការនឿយណាយច្រើន ប៉ុន្តែត្រូវចងចាំថាការខ្ជិលច្រអូសឬដំអក់មិនធ្វើកិច្ចការឱ្យទាន់ពេលវេលានេះហើយនាំផលលំបាកកាន់តែច្រើននាថ្ងៃខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្ត ហើយពេលខ្លះអាចឈានដល់ការគុំកួនសងសឹកណាមួយមកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះនិងឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមានជោគ មានសិរី ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងចម្រើនលូតលាស់និងមានសេចក្តីចម្រើនលូតលាស់គ្រាន់គាប់ចិត្ត។ការប្រកបការងារមានការជឿនលឿនសន្សឹមៗទៅមុខឥតថយក្រោយទេ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយទៀតសោតក៏តែងហុចផ្លែផ្កានិងសុខដុមដូចសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងទំនាក់ទំនងនិងស្វែងរកហើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហើយធ្វើអ្វីឃើញថាជឿនលឿនទៅមុខប្រពៃគួរសម។ក្រៅពីនេះបើលោកអ្នកចង់ចេញប្រកបកិច្ចការងារឬបញ្ចេញប្រាក់កាសអ្វីក៏តែងហុចផ្លែផ្កាគ្រាន់កក់ក្តៅ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងផ្ទះសម្បែងស្ត្រីចូរប្រយ័ត្នប្រយែងសមាជិកក្នុងក្រុមគ្រួសារបង្កជម្លោះដោយប្រការណាមួយ។ការប្រកបការងារអ្វីនៅថ្ងៃនេះលោកអ្នកត្រូវតែចេះខ្នះខ្នែងនិងបែងចែកឱ្យបានច្បាស់លាស់ទើបមិនមានភាពចម្រូងចម្រាស់កើតឡើង។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹកកុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារនិងការសិក្សា៕
ឆ្នាំរកា
រាសីល្អជាមធ្យម។អំឡុងពេលនេះស្ថានភាពការរស់នៅពុំមានអ្វីជួបផលលំបាកខ្លាំងរែកពន់ទេ តែអ្វីដែលពិបាកនោះប្រាក់កាសជួបបញ្ហាច្រើនត្រូវចោទឡើង។ក្នុងថ្ងៃនេះដែរបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញផង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំច
រាសីស្រុតចុះ។ការរស់នៅបុរសចូរប្រយ័ត្នទទួលរងឧប្បត្តិហេតុបន្តិចបន្តួចណាមួយកើតឡើង។នៅថ្ងៃនេះដែរបើកិច្ចការងារគេប្រគល់ឱ្យ ហើយលោកអ្នកមានការប្រឹងប្រែងនោះផលដែលជាផ្លាផ្កាមួយចំនួនតែងហុចមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីៗផងតែងមិនសមដូចបំណងប៉ុន្មានទេ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។
បញ្ហាស្នេហាកំលោះក្រមុំនៅក្នុងថ្ងៃនេះវិញមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានពីតិចតួចដល់មិនមាត់ ក រកគ្នា៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវប្រឹងប្រែងទើបអាចលេចចេញជាលទ្ធផលគ្រាន់បានជាដុំកំភួនទៅរួច។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងបញ្ហាទាក់ទងប្រាក់កាសឬទំនាក់ទំនងចាស់ទុំអ្វីមួយពីព្រោះថាតែងទទួលដំណឹងល្អជាងអាក្រក់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់គ្នាគ្រាន់គាប់ប្រសើរបន្តិចវិញ ហើយបើមានការផ្តល់អ្វីលើកទឹកចិត្តចំពោះគ្នាជាការប្រសើរថែមទៀត៕