Home ព័ត៌មានជាតិ សន្តិសុខ មិនមានលុយជាង១...

មិនមានលុយជាង១០០០ដុល្លារសងគេស្ត្រីម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

ដោយៈអង្គារ៍ហេង/ភ្នំពេញៈ ស្ត្រីម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនសម្រេច ព្រោះតែមិនមានលុយជាង១០០០ដុល្លារសងគេ និងខ្លាចគេប្តឹងចាប់ដាក់គុក។ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។  

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមាន ឈ្មោះញ៉ែម ច្រឹប អាយុ៤២ឆ្នាំ មានប្តីជាកម្មករសំណង់ និងមានកូនប្រុសម្នាក់។

ប្រភពព័ត៌មានពីស្ត្រីរូបនេះ បានឲ្យដឹងថា គាត់បានជំពាក់លុយគេចំនួន១២០០ដុល្លារ ដោយគិតអ្វីមិនចេញ ហើយរកលុយសងគេវិញមិនបាន និងខ្លាចម្ចាស់លុយ ប្តឹងក៏សម្រេចចិត្តជិះម៉ូតូឌុបពីម្តុំវត្តអង្គតាមិញក្នុងខណ្ឌពោធិ៍សែនជ័យមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនទាន់បានលោតផងសមត្ថកិច្ចឃើញទាន់ក៏ឃាត់ និងនាំខ្លួនមកសួរនាំតែម្តង។

បន្ទាប់ពីប៉ងលោតទឹកសម្លាប់មិនបានសម្រេចសមត្ថកិច្ចប្រចាំគោលដៅបានទាក់ទងយុវជនម្នាក់ដែលអះអាងថាជាកូនប្រុសរបស់ស្ត្រីខាងលើឱ្យឌុបតាមម៉ូតូត្រឡប់ទៅផ្ទះវិញ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular