Home ព័ត៌មានជាតិ សន្តិសុខ ស្លាប់ម្នាក់ ...

ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ ដោយសារម៉ូតូ២គ្រឿងនៅសំរោងទង

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៣នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូបុកជាមួយម៉ូតូនៅលើផ្លូវលេខ១៤០ស្ថិតនៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២១។ 

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថាមុនកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-4720 បើកបរដោយបុរសម្នាក់ឈ្មោះ សុខ ដារ៉ា អាយុ១៩ឆ្នាំ (ស្លាប់ភ្លាមៗនៅនឹងកន្លែង) រស់នៅភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ឌុបបុរសម្នាក់ទៀតឈ្មោះ នៅ សុផល អាយុ ២០ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង (រងរបួសធ្ងន់បើកពីជើងទៅត្បូង)។ ពេលមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-3087 អ្នកបើកបរដោយបុរសឈ្មោះ សយ ឆៃ អាយុ ២២ឆ្នាំ (រងរបួសធ្ងន់) ឌុបបុរសម្នាក់ទៀតឈ្មោះ គុល ស៊ុ ភេទប្រុស អាយុ២១ឆ្នាំរងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិត្រពាំងនាន់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular