ក្មេងៗ​បីនាក់ ត្រូវ​ក្មេង​មួយក្រុម​ទៀត ដេញ​កាប់ រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ យុវជន ៣ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ត្រូវ​ក្រុម​ក្មេង​ទំនើង មួយក្រុម ជិះ​ម៉ូតូ ៣ គ្រឿង ប្រដាប់​ដោយ​ដាវ និង​ដំបង ដេញ​វាយ និង​កាប់ បណ្ដាល​ឲ្យ​ភ័យ​ស្លន់ស្លោ ផ្តួល​ម៉ូតូ​ចោល រត់​ចូលទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ តែ​ត្រូវ​ម្ចាស់ផ្ទះ ចាប់​ឃាត់ខ្លួន ដោយ​ចោទថា ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ រួច​ប្រគល់ជូន​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃទី ២៧ ខែកុម្ភៈ​ឆ្នាំ ២០២១ នៅតាម​បណ្ដោយ ផ្លូវ​បេតុង ខាងកើត​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ព្រៃ​ស ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular