អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ពលរ​ដ្ឋ ឲ្យ​មានការ​ចូលរួម​ការពា​រ កូ​វីដ ១៩ ជា​ចាំបាច់​

​ដោយៈ វណ្ណៈ / ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាសថា គិត​មក​ត្រឹម​យប់ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត បាន​បិទ​ផ្អាក​បណ្តោះអាសន្ន តាម​ទីតាំង​អាជីវកម្ម ដែល​ពាក់ព័ន្ធ ចំនួន ១៦ កន្លែង និង​មាន​ទីតាំង អាជីវកម្ម ចំនួន ១០ កន្លែង​ទៀត បាន​ស្ម័គ្រចិត្ត​បិទ​ផ្អាក ជា​បណ្តោះអាសន្ន ដោយ​ខ្លួនឯង​ផងដែរ បន្ទាប់ពី​លទ្ធផល ធ្វើតេស្ត វត្ថុ​សំណាក​លើ​ជនបរទេស និង​ជនជាតិខ្មែរ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​ខេត្ត​ព្រះសីហនុ មាន​វិជ្ជមាន​កូ​វីដ ១៩ កើន​ដល់ ៣០ នាក់​ហើយ​នោះ​។

​ជាមួយគ្នានេះ បើតាម​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់ មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក ធ្វើតេស្ត​ពី​អ្នកពាក់ព័ន្ធ ចំនួន ៤.១១៩ នាក់ ស្រី ១.៦៧៦ នាក់ និង​កំពុង​មមាញឹក យក​វត្ថុ​សំណាក​តេស្ត ពី​អ្នក​សង្ស័យ​បន្ថែមទៀត ដែលមាន​ចំនួន កាន់តែ​ច្រើនឡើង ។​

​ក្នុងដំណាក់កាល គួរ​ឲ្យ​ព្រួយបារម្ភ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ត បង្កើន​ការប្រុងប្រយ័ត្ន ចូលរួម​ការពារ​ជំងឺ​កូ​វីដ ១៩ ជា​ចាំបាច់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular