Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​ជនជ...

ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ប្រើ​កាំបិត​ចាក់​លើ ជន​ជាតិចិន​ម្នាក់ទៀត ព្រោះ​ស្រី​ស្នេហ៍​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​ថាៈ នគរបាល​ជំនាញ បាន​ឃាត់ខ្លួន ជនសង្ស័យ ជា​ជន​ជាតិចិន​ម្នាក់ ពាក់ព័ន្ធ​អំពើហិង្សា ដោយ ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ចាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​) រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដូចគ្នា ។

​ករណី​ខាងលើនេះ កើតឡើង កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​មួយកន្លែង ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បានបញ្ជាក់​ថាៈ ជនសង្ស័យ ឈ្មោះ Zhang Xian Jin ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ Liu Lei ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មុខរបរ អ្នកទេសចរ រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល នៅ​គ្លី​នី​ក​ចិន មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​តាម​ចម្លើយសារភាព ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ ដោយសារ ជនរងគ្រោះ មាន​ទំនាក់ទំនង ជាមួយ​សង្សា​របស់ខ្លួន ហើយ​រូបគេ​ខឹង ទើប​យក​កាំបិត ចាក់ទៅលើ​ជនរងគ្រោះ​តែម្តង ។​

​វត្ថុតាង​ចាប់យក​បាន រួមមាន កាំបិត​ស្នៀត ១​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​) ថ្នាំ​ម៉ា​ទឹកកក W.Y ចំនួន ១៨ គ្រាប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន ៩ កញ្ចប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១​គ្រឿង​, ថង់​សម្រាប់​វេច​ខ្ចប់ មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular