Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​សង្វ...

បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ និង​វត្ថុតាង​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ កំលាំង​ល្បាត និង​អន្តរាគមន៍​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាត់ដំបង​បានធ្វើការ​បង្ក្រាប​ល្បែងស៊ីសង (​ជល់​មាន់​ខ្នាយ​) មួយកន្លែង​ស្ថិត នៅ​ភូមិ​/​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយបាន​ធ្វើការ​ឃាត់​ខ្លន​មនុស្ស​ចំនួន​៤​នាក់​យកមក​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ឲ​វិលត្រឡប់​ទៅផ្ទះ​។​

​បុរស​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​រួមមាន​៖ ១-​ឈ្មោះ ប៉ោយ ប៊ុនធិន អាយុ​៦២​ឆ្នាំ , ២-​ឈ្មោះ ប៉ោយ ប៉ុន​លី អាយុ​២៦​ឆ្នាំ​។ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ដូចគ្នា​, ៣-​ឈ្មោះ តុង ប៊ុនធឿន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​៤-​ឈ្មោះ ឈុំ ធឹ​ន អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​សម្ភារៈ​មួយចំនួន​ដូចជា ម៉ូតូ​៥​គ្រឿង ស៊ុម​សំរាប់​ដាក់​មាន់​៥ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​១ និង​មាន់​ជល់​ចំនួន​១២​ក្បាល៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular