រដ្ឋបាលខេត្ត​ព្រះសីហនុ អំពាវនាវ​លើក​ទី​៤ ឱ្យ​ពលរដ្ឋ ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩

ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ បានចេញ​សេចក្តីអំពាវនាវ លើក​ទី​៤ ឱ្យ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ឱ្យបាន​ខ្លាំងក្លា​ថែមទៀត បន្ទាប់ពី​នៅក្នុង​ខេត្ត មាន​អ្នកជំងឺ​កូ​វីដ ១៩ កើន​ឡើងជា​លំដាប់ រួចមក​។​

​នៅក្នុង​សេចក្តីអំពាវនាវ បាន​សរសេរ​ទៀតថា កន្លងទៅនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សង្កេតឃើញថា មាន​បងប្អូន​មួយចំនួនធំ បាន​ចូលរួម​ធ្វើការ​ទប់ស្កាត់ ជំងឺ​កូ​វីដ ១៩ យ៉ាងច្រើន​ហើយ តែ​ទោះបីជា​យ៉ាងណា ក៏​នៅមាន​បងប្អូន​មួយចំនួន នៅតែ​មិនទាន់បាន​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​នៅឡើយ​។​

​ក្នុង​សេចក្តីអំពាវនាវ បាន​សរសរ​ទៀតថា សូម​បងប្អូន​ពាក់​ម៉ាស់ កុំ​ជួបជុំ​គ្នាច្រើន រក្សា​គម្លាត​បុគ្គល បើ​មិនចាំបាច់ មិនត្រូវ​ចេញពីផ្ទះ​…​។​/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular