Home ព័ត៌មានជាតិ សន្តិសុខ កុមារី ៤ នាក់...

កុមារី ៤ នាក់ ទៅលេង​ទឹកអូរ ស្ទើរ​រីង​ខះ លង់​ទាំង ៤​នាក់ តែ​សង្គ្រោះបាន ២ នាក់​, ស្លាប់​១ និង ១​ទៀត​បន្ត​តាមដាន​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កុមារី ៤ នាក់ បាននាំគ្នា​ទៅលេង​ទឹកអូរ ស្ទើរ​រីង​ខះ ដោយ​អន្លើ នា​រដូវប្រាំង បណ្តាលអោយ​លង់ទឹក ទាំង ៤ នាក់ ប៉ុន្តែ​សំណាង​ក្នុង​គ្រោះ គឺ ២ នាក់ ត្រូវ​ជួយសង្គ្រោះ​ទាន់ ប៉ុន្តែ​១ នាក់ ស្លាប់ និង ១​នាក់​ទៀត កំពុង​បន្ត​តាមដាន​ជោគវាសនា ។​

​គ្រោះថ្នាក់​នេះ បានកើត​ឡើង នៅ​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​អូរ​រាក់​កំផែល​មួយ នា​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថាៈ កុមារី​ទាំង ៤ នាក់ មានៈ ១.​ឈ្មោះ អ៊ឹម ដា​វ៉ាន អាយុ ៥ ឆ្នាំ ស្លាប់ នៅពេល​យកទៅ​សង្គ្រោះ , ២.​ឈ្មោះ អុ​ឹ​ម ដាន​វីន អាយុ ៥ ឆ្នាំ កំពុង​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុក​ម៉ាឡៃ សន្តិភាព , ៣. ឈ្មោះ ភឿន នី​តា អាយុ ៦​ឆ្នាំ នៅរស់ និង​៤.​ឈ្មោះ ឌី តា​វ៉ាន អាយុ ៤ ឆ្នាំ នៅរស់ ។ កុមារី​ទាំង ៤ នាក់ រស់នៅ​ជាមួយ​ឳ​ពុក​ម្តាយ និង​អាណាព្យាបាល ក្នុងភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ឃុ​ត ហៀ​ង ភេទ​ស្រី អាយុ ៦៦ ឆ្នាំ ត្រូវជា​យាយ បាន​ប្រាប់​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ​នោះ កុមារី ចៅៗ ទាំង​បួន​នាក់ កំពុង​លេង​នៅក្រោម​ដើម​ស្វាយចន្ទី នៅមុខ​ផ្ទះ​របស់់គាត់ ។ តម​ក គាត់​បាន​ទៅ​ដាក់​ចំណី ឲ្យ​សត្វ​មាន់ ។ ឯ​ក្មេងៗ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ ដោយ​គាត់​មិនបាន​គិតថា ពួកគេ​ទៅលេង​ទឹកអូរ​ទេ​។​

​មួយសន្ទុះ​ក្រោយមក ក៏​ឮ​ក្មេង​ទាំងនោះ ថា​លង់ទឹក គាត់​បានរ​ត់ទៅ​មើល និង​ជួយ​ស្រង់​ផង ស្រែក​ឱ្យគេ​ជួយ​ផង ។​
​តម​ក ឈ្មោះ ង៉ែត ហន ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ក៏​មកជួយ​ស្រង់​ក្មេងៗ ចេញពី​ទឹកអូរ​នោះដែរ រួច​យកទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ឃុំ​ទួល​ពង្រ​។ ប៉ុន្តែ​ក្នុងនោះ មាន​កុមារី​ម្នាក់ បាន​ស្លាប់ និង ៣​នាក់​ទៀត នៅរស់ ប៉ុន្តែ​ក្នុងនោះ​ម្នាក់ បាន​ឈ្លក់ទឹក​ខ្លាំង ហើយ​ត្រូវ​បន្ត​តាមដាន​សង្គ្រោះ រហូតដល់​ថ្ងៃទី​២៨ ខែ​ក​កុម្ភៈ នេះ គឺ​ច្បាស់​ហើយ​ថា គេ​ដូច​បាន​រស់​ឡើងវិញ ។​

​លោក​វរសេនីយ៍ឯក បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ជាមួយ គ្រួសារ​នៃ​កុមារី ហើយ​បាន​អំពាវនាវ ដល់​មាតាបិតា អាណាព្យាបាល សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​កុមារ​តូចៗ ដែល​ទៅលេង​ទឹក លេង​ភ្លើង ដើរ​តាមផ្លូវ ដើរចូល​ព្រៃ​ស្មៅ …​ដែលមាន​ហា​នី​ភ័យ​គ្រោះថ្នាក់ ដូចជា​ករណី​ក្មេង លង់ទឹក​អូរ ដែល​ស្ទើរតែ​រីង​ខះ នា​រដូវប្រាំង​នេះ​ជាដើម​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular