Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ស...

បុរស​ម្នាក់ ស្លាប់​ដោយសារ​បើក​ម៉ូតូ បុក​រថយន្ត​ដឹក​សសរ​បុកគ្រឹះ​

​ដោយៈ ស​រិ​ទ្ទ / កណ្ដាលៈ បុរស​ម្នាក់ បាន​ស្លាប់​ក្នុង​ថ្លុកឈាម ពេល​បើកបរ​ម៉ូតូ ទៅបុក​រថយន្ត ដឹក​សសរ​បុកគ្រឹះ ដែល​កំពុងបើក​ថយក្រោយ កាលពី​ព្រលប់ ថ្ងៃទី​២៧ ខែ កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច មុខ​បុរី សិរី​មង្គល ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ក្រុង​តាខ្មៅ បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ញៀ​ម តាំង​ឃឹម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល បើក​ម៉ូតូ​ម៉ាក​ហុងដា គុប​ជ្រុង ធុន​សេ​៩០ ពាក់​ស្លាក លេខ កណ្តាល 1X-5728 ។ ចំណែក​រថយន្ត​បង្ក ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3294 បើកបរ​ដោយ​ជន​មិន​ស្គាល់ អត្តសញ្ញាណ​(​រត់គេចខ្លួន​)​។​

​ប្រភព​ដដែល បាន​បន្តថា នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ​រថយន្ត ដឹក​សសរ​បុកគ្រឹះ បាន​ថយ​ចេញពី ការដ្ឋាន​ស្របពេល ជាមួយគ្នា​នោះ ក៏មាន​ម៉ូតូ​មួយគ្រឿង បើកបរ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង រួច​ក៏​បុក​ចំ​ចុង​សសរថ្ម គ្រឹះ​ក្រោយ​រថយន្ត បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ បាត់បង់​ជីវិត​តែម្ដង ។​

​បន្ទាប់ពី​មាន​ហេតុការណ៍ បានកើត​ឡើង សមត្ថកិច្ច​ជំនាញ​ក្រុង​តាខ្មៅ បាន​ចុះ​ដល់​កន្លែងកើតហេតុ រួច​ធ្វើការ​ពិនិត្យ​វាស់វែង និង​កសាង​ឯកសារ ដកហូត​មធ្យោបាយ ពាក់ព័ន្ធ​ទាំង ២ គ្រឿង យកទៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular