ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ ផ្លូវជនបទ ១ខ្សែ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវអាជ្ញាធរ ប្រែមុខមាត់ថ្មី បើកការដ្ឋានសាងសង់ ក្រាលកៅស៊ូ ដើម្បីសម្រួលការធ្វើដំណើរ ទៅមក និងដឹកជញ្ជូន កសិផលនានា របស់ពលរដ្ឋទូទៅ។
ក្នុងការចុះពិនិត្យ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថាៈ នៅក្នុងដំណាក់កាល ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់, ស្ពាន គឺជាសរសៃឈាម យ៉ាងរឹងមាំ ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិទាំងមូល មានន័យថា មានផ្លូវ គឺមានក្តីសង្ឃឹម ជាក់ស្តែង ចំណងដៃផ្លូវ ១ខ្សែ ដែលបើកការដ្ឋានស្ថាបនា ទាំងកន្លងមក និងចំពោះមុខនេះ ពិតជាបានឆ្លើយតប បំពេញនូវសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង បានចរាចរណ៍ ទៅមកកាន់តែល្អប្រសើរ ក្នុងជីវភាពប្រចាំថ្ងៃ ពិសេសនោះ បានសម្រួលដល់ សិស្សានុសិស្ស ក្នុងការទៅសាលារៀនផងដែរ។
លោកស្រី អភិបាលខេត្ត បានបន្ថែមថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ សែន បានខិតខំប្រឹងប្រែង លើកកម្ពស់ជាអាទិភាព សំដៅធ្វើយ៉ាងណា ដោះស្រាយនូវ រាល់បញ្ហាលំបាកនានា ក៏ដូចជា បំពេញរាល់សំណូមពរ របស់ពលរដ្ឋ ទាំងទីក្រុង ក៏ដូចជា តំបន់ជនបទ លើកស្ទួយការកសាង អភិវឌ្ឍន៍ប្រទេស ឱ្យមានភាពរីកចម្រើន ទៅមុខលើគ្រប់វិស័យ។
ក្នុងឱកាសដដែលនេះ លោកស្រី បាន ស្រីមុំ បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ ទទួលប្រយោជន៍ ពីកំណាត់ផ្លូវនេះ បន្តផ្តល់កិច្ចសហការ និងសម្របសម្រួល ចំពោះការប៉ះពាល់ផ្សេងៗ ដើម្បីជំរុញឲ្យការស្ថាបនា កំណាត់ផ្លូវនេះ បានឆាប់រហ័សជោគជ័យ និងជោគជ័យ តាមការគ្រោងទុក ក្រៅពីនេះចូលរួមថែរក្សា ទាំងអស់គ្នា ធានាឱ្យការប្រើប្រាស់ បានយូរអង្វែងតទៅ៕/V
អភិបាលខេត្ត លោកស្រី បាន ស្រីមុំ និងមន្ត្រីជំនាញ ចុះពិនិត្យដំណើការស្ថាបនាផ្លូវ ប្រវែងជាង ៤.០០០ ម៉ែត្រ ប្រភេទ DBST (រូប: ភ្នំខៀវ)