ពលករ​ខ្មែរ វិល​ពី​ប្រទេស​ថៃ ទៅ​ភូមិកំណើត នៅ​ខេត្តសៀមរាប បានទទួល​អំណោយ លើកដំបូង ពី​អភិបាល​ខ្លួន​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ពលករ​ខ្មែរ វិល​ពី​ធ្វើការ​សុ​ី​ឈ្នួល នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​១ វិទ្យាល័យ​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ រយៈពេល​កំណត់ ១៤ ថ្ងៃ មុនពេល​បន្តធ្វើ​ដំណើរ ទៅ​ភូមិកំណើត នៅ​ខេត្តសៀមរាប ទើបបាន​ទួល​អំណោយ លើកដំបូង ពី​អភិបាល​ខេត្តសៀមរាប របស់ខ្លួន​។​

​លោក រ័ត្ន ដា​សុ​ី​ណង់ អភិបាលស្រុក​មង្គល​បូរី បានអោយដឹង កាលពី​រសៀល ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​លោក និង​ក្រុមការងារ សូម​ថែ្ល​ង​អំណរគុណ ចំពោះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកស្រី បាន​ឧ​ត្ថ​ម្ភ​ថវិកា ជូន​ដល់​ពលករ​ខ្មែរ វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​មាន​លំនៅ រស់នៅ នៅ​ខេត្តសៀមរាប ចំនួន ២៨​នាក់ ។​

​លោក បាន​បន្តថាៈ ក្នុង​ពលករ​ម្នាក់ៗ ទទួល​ថវិកា​ពី​ក្រុមការងារ របស់លោក​អភិបាលខេត្ត ក្នុង​ម្នាក់ៗ ចំនួន ៥ ម៉ី​ន​រៀល ។ ពួកគេ​បាន​នឹង​កំពុង​បន្ត​ស្នាក់នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​១ វិទ្យាល័យ​មង្គល​បូរី (​របស់​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​)​។ ក្នុងនោះ លោក​អភិបាល ខេត្តសៀមរាប ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​គណៈកម្មការ គ្រប់គ្រង​មណ្ឌល ចំនួន ២​លាន​រៀល​ផងដែរ ៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular